ទីស្តីការក្រសួងសង្គមកិច្ច÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ទទួលជូបពិភ
ចុះផ្សាយ: ថ្ងៃទី28 ខែ08 ឆ្នាំ2025
ទីស្តីការក្រសួងសង្គមកិច្ច÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ទទួលជូបពិភាក្សាការងារជាមួយក្រុមការងាររបស់អង្គការ UNICEF។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥ ក្នុងភាពជាដៃគូរវាងអង្គការ UNICEF និងក្រុមប្រឹក្សាសកម្មភាពជនពិការដោយផ្តោតលើការងារ÷ ១-ជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ អាម៉េន-ប៊ែឡាំង ស្តីពីបរិយាបន្នពិការភាពជាសាកលឱ្យមានប្រសិទ្ធភាពដែលបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំកំពូលជាសាកលលើកទី៣ ស្តីពីបរិយាបន្នពិការភាពនៅទីក្រុងប៊ែឡាំងប្រទេសអាល្លឺម៉ង់កាលពីខែមេសា ឆ្នាំ២០២៥ ២-បរិយាបន្នពិការភាពនៅក្នុងប្រព័ន្ធគ្រប់គ្រង ODA នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៣-កិច្ចសន្ទនាអំពីសេវាពិការភាពនៅខេត្តគោលដៅមានខេត្តកំពង់ស្ពឺ សៀមរាប កំពង់ចាម រតនគិរី និងខេត្តព្រះវិហារ ៤-បន្តការផ្សព្វផ្សាយអំពីបរិយាបន្នថវិកានិងការងារពិការភាពនៅថ្នាក់ក្រោមជាតិ ៥-ការកសាងលិខិតបទដ្ឋានគតិយុត្តនានាដើម្បីបង្កើនប្រសិទ្ធភាពដល់ដំណើរការនិងការប្រព្រឹត្តទៅនៃយន្តការនានារបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ៦-ការសិក្សាវាយតម្លៃអំពីផាសុកវត្ថុនៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះចំនួន៣៧ នៅទូទាំងប្រទេស។ ឯកឧត្តមអគ្គលេខាធិការបានសំដែងនូវអំណរគុណចំពោះអង្គការ UNICEF ដែលបានសហការបានល្អក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនរួមគ្នាក្នុងឆមាសទី១ ឆ្នាំ២០២៥ កន្លងមក៕













ភាសាខ្មែរ
English



