កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី18 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹង និងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងទស្សនទានស្តីពីពិការភាព រួមទាំងគោលនយោបាយជាអាទិភាព ទិសដៅជាយុទ្ធសាស្រ្ដ និងផែនការសកម្មភាពនានារបស់ជាតិ ក្នុងការជំរុញ និងលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា ជាពិសេសធានាបាននូវបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារសកម្មភាពជនពិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សរុបប្រមាណ ៣២នាក់ (ស្រី ២៣នាក់)៕ Join Us: https://t.me/DACSGCambodia





















ភាសាខ្មែរ
English



