កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងអប់រំ យុវជន និងកីឡា
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងអប់រំ យុវជន និងកីឡា ទីស្ដីការក្រសួងអប់រំ ៖ ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការរងនៃអ.ក.ស.ជ. តំណាង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ។ ពិធីនេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ (UNDP) សរុបចំនួន ២០នាក់ (ស្រី ៣នាក់ មានពិការភាព ៣នាក់) នៅសាលប្រជុំនាយកដ្ឋានបឋមសិក្សា នៃអគ្គនាយកដ្ឋានអប់រំ។ សូចនាករដែលពាក់ព័ន្ធនឹងក្រសួងអប់រំ យុវជន និងកីឡា ក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ មានដូចជា៖ ១-ចំនួនជនមានពិការភាពដែលជាមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យាស្ថិតក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ២-ចំនួនសាលារៀនសាធារណៈដែលបានអនុវត្តឧបករណ៍កំណត់អត្តសញ្ញាណកុមារមានពិការភាព ៣-ចំនួនកុមារានិងកុមារីមានពិការភាពដែលបានកំពុងរៀនមត្តេយ្យសិក្សា ៤-ចំនួនកុមារានិងកុមារីមានពិការភាពដែលបានកំពុងរៀនបឋមសិក្សា ៥-ចំនួនយុវជនមានពិការភាពដែលបានកំពុងរៀន មធ្យមសិក្សាបឋមភូមិ ៦-ចំនួនយុវជនមានពិការភាពដែលបានកំពុងរៀនមធ្យមសិក្សាទុតិយភូមិ ៧-ចំនួននិស្សិតមានពិការភាពដែលកំពុងរៀនថ្នាក់បរិញ្ញាបត្ររង ៨-ចំនួននិស្សិតមានពិការភាពដែលកំពុងរៀនថ្នាក់បរិញ្ញាបត្រ ៩-ចំនួននិស្សិតមានពិការភាពដែលកំពុងរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/អនុបណ្ឌិត ១០-ចំនួននិស្សិតមានពិការភាពដែលកំពុងរៀនថ្នាក់បណ្ឌិត ១១-ចំនួននិស្សិតមានពិការភាពទទួលបានអាហារូបករណ៍កម្រិតបរិញ្ញាបត្រ ១២-ចំនួនគ្រូ និងគរុសិស្ស ទទួលបានវគ្គបណ្ដុះបណ្ដាល និងបំប៉នស្តីពីការអប់រំបរិយាបន្ន ១៣-ចំនួនគ្រូបង្គោល ទទួលបានវគ្គបណ្តុះបណ្តាលស្ដីពីការអប់រំបរិយាបន្ន ១៤-ចំនួនគរុសិស្សបានទទួលការបណ្តុះបណ្តាលជំនាញអប់រំពិសេស ១៥-ចំនួនជនមានពិការភាពដែលទទួលបានការបណ្តុះបណ្តាលបំណិនជីវិត ១៦-ចំនួនជនមានពិការភាពដែលទទួលបានការបណ្តុះបណ្តាលបំណិនអភិវឌ្ឍសង្គម ១៧-ចំនួនសាលារៀន ដែលមានផាសុកវត្ថុសមស្របសម្រាប់សិស្ស និស្សិតមានពិការភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ១៨-ចំនួនក្រសួង ស្ថាប័ន និងរាជធានីខេត្ត ដែលបានរំលេចយុទ្ធសាស្រ្តឬសកម្មភាពពាក់ព័ន្ធនឹងពិការភាពនៅក្នុងផែនការរបស់ខ្លួន ១៩-ចំនួនក្រសួង ស្ថាប័ន និងរាជធានីខេត្ត ដែលបានប្រើប្រាស់ថវិការដ្ឋសម្រាប់ការងារពិការភាព ២០-ចំនួនក្រសួង ស្ថាប័ន និងរាជធានីខេត្ត ដែលបានគ្រោងកញ្ចប់ថវិកាសម្រាប់ការងារពិការភាព ២១-ចំនួនមន្រ្តីរាជការនៅតាមក្រសួង ស្ថាប័ន និងរាជធានីខេត្តបានចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធពិការភាព ២២-ចំនួនអ្នកបកប្រែភាសាសញ្ញាដែលបានបណ្តុះបណ្តាល ២៣-ចំនួនជនមានពិការភាពភ្នែកដែលចេះអានអក្សរប្រៃយ៍ខ្មែរ ២៤-ចំនួនជនមានពិការភាព គ-ថ្លង់ ចេះប្រើភាសាសញ្ញា៕ Join Us: https://t.me/DACSGCambodia


















ភាសាខ្មែរ
English



