រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

មន្ត្រី UNDP ជួបមន្រ្តីបម្រើការងារពិការភាព ជជែកស្វែងរកគុណភាព ជីវិតជូនជនពិការ

ចុះផ្សាយ: ថ្ងៃទី05 ខែ04 ឆ្នាំ2014

កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានជួបជជែកពិភាក្សាជាមួយលោក ណាប៉ូលីអន ណាវារ៉ូ (Mr. Napoleon Nav Arro) នាយករងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍនអង្គការសហប្រជាជាតិ UNDP ប្រចាំប្រទេសកម្ពុជា ពិភាក្សាការងារជាច្រើនពាក់ព័ន្ធនឹងវិស័យពិការភាព។ ក្នុងជំនួបនោះ បានផ្តោតជាសំខាន់ធ្វើយ៉ាងណា នាំមកឲ្យសម្រាប់គុណភាព ជីវិតជនពិការនៅកម្ពុជា។

លោក ណាប៉ូលីអន ណាវារ៉ូ នាយករង UNDP ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើវិស័យពិការភាពនាពេលកន្លងមក ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាគួរឲ្យកត់សម្គាល់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាផងដែរ។

លោក ណាប៉ូលីអន ណាវារ៉ូ ក៏បានជម្រាបផងដែលថា កម្មវិធី UNDP មានគោលបំនងជំរុញ ដាក់ឱ្យអនុវត្តនូវគម្រោងផែនការ គំនិតផ្តួចផ្តើមសិទ្ធិជនពិការកម្ពុជា ដែលមានគោលបំណងធើ្វឲ្យមាន ភាពប្រសើរនូវជីវិតរស់នៅសម្រាប់ ជនពិការនៅកម្ពុជា ឲ្យបានឆាប់រហ័សក្នុងឆ្នាំ២០១៤នេះ។

លោក ណាប៉ូលីអន ណាវ៉ារ៉ូ ក៏បានបញ្ជាក់ដែរថា គម្រោងផែនការគំនិត ផ្តួចផ្តើមសិទ្ធិជនពិការកម្ពុជា មានរយ:ពេលចំនួន៥ឆ្នាំ ដោយរំពឹងទុកថា ជនពិការនៅកម្ពុជានឹងទទួលបានឱកាស បន្ថែមសម្រាប់ចូលរួមក្នុងសង្គម សេដ្ឋកិច្ច វប្បធម៍ និងជីវិតនយោបាយ តាមរយ:ការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិស្តីពីពិការភាព ដែលផែនការជាតិនេះគឺរៀបចំឡើង ដោយក្រុមប្រឹក្សាសកម្មភាពជនពិការ។

លោកក៏បានជម្រាបបន្ថែមទៀតថា យុទ្ធសាស្ត្រ១ក្នុងចំណោមយុទ្ធសាស្ត្រចំនួន៤ ដែលគម្រោងផែនការ នៃគំនិតផ្តួចផ្តើមសិទ្ធិជនពិការកម្ពុជា បានចែងមក គឺការសម្របសម្រួលការអនុវត្តឱ្យមានប្រសិទ្ធភាព នៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តម្រង់ឆ្ពោះទៅការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ។

ជាការឆ្លើតតប ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះសម្ព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមមានកម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ UNDP យ៉ូនីសេហ្វ និងអង្គការសុខភាពពិភពលោក ដែលរួមគ្នាកសាងគម្រោងផែនការ គំនិតផ្តួចផ្តើមសិទ្ធិជនពិការនៅកម្ពុជា ដែលមានរយ:ពេល៥ឆ្នាំ ស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រុមប្រឹក្សាសកម្មភាពជនពិការ បាននឹងត្រៀមដាក់ឆ្លងក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រីនាពេលដ៏ខ្លីខាងមុននេះ។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានជម្រាបភ្ញៀវផងដែរថា ក្រុមប្រឹក្សាសកម្មភាពជនពិការ បានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាដៃគូដ៏ល្អ ដើម្បីឈានទៅសម្រេចឱ្យខានតែបាន លើការអនុវត្តនូវគម្រោងផែនការ គំនិតផ្តួចផ្តើមសិទ្ធិជនពិការកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានស្នើដល់សម្ព័ន្ធអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា ជួយពិនិត្យពិចារណា លើការងារសំខាន់ៗចំនួន៣ ទីមួយ៖ គឺសើ្នជួយកម្ពុជារៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យជនពិការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជុំវិញទាំងឡាយរបស់ជនពិការ។ ទីពីរ៖ គឺស្នើជួយដល់ក្រុមប្រឹក្សាសកម្មភាពជនពិការរៀបចំប្រព័ន្ធព័ត៍មានវិទ្យាប្រមូល ទិន្នន័យរបាយការណ៍ស្តីពី ស្ថានភាពជនពិការនៅកម្ពុជា ដើម្បីមានភាពងាយស្រួលក្នុងការ រាយការណ៍ជូនរាជរដ្ឋាភិបាលបានទាល់ពេលវេលា ពិសេសនាពេលដ៏ខ្លីខាមុននេះ នៅខែមករា ឆ្នាំ២០១៥ កម្ពុជា មានកាតព្វកិច្ចធើ្វរបាយការណ៍ទៅអង្គការសហប្រជាជាតិ អំពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងនាមជាប្រទេសហត្ថលេខីផ្តល់សច្ចាប័នលើអនុសញ្ញានេះ។ និងទីបី៖ ស្នើជួយផ្តល់អ្នកជំនាញការបច្ចេកទេសសម្រាប់ជួយធ្វើការតាមដាន និងវាយតម្លៃ ទាំងលើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ក៏ដូចជា ធ្វើការតាមដាន និងវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅកម្ពុជា។

ឆ្លើយតបនឹងសំណើនេះ លោក ណាប៉ូលីអន ណាវារ៉ូ នាយករងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ UNDP ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវការគាំទ្រ និងសន្យាយកទៅពិនិត្យពិចារណា ដោះស្រាយបន្ថែមទៅលើគម្រោង ដែលបានអនុម័តរួចហើយ៕


ប្រភពដើមពី ៖ ដើមអំពិល

ដៃគូរបស់យើង