រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាង ចុងក្រោយ នៃផែនការ យុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ ២០១៤-២០១៨

ចុះផ្សាយ: ថ្ងៃទី20 ខែ05 ឆ្នាំ2014

ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបើកកិច្ចប្រជុំពិគ្រោះ យោបល់ លើសេចក្តីព្រាងចុងក្រោយ នៃផែនការយុទ្ធ សាស្រ្តជាតិ ស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ រិះរកវិធី ធ្វើយ៉ាងណា ឲ្យជនពិការនៅកម្ពុជា កាន់តែទទួលបាននូវ សុខុមាលភាព និងអាចរស់នៅបានកាន់តែប្រសើរនៅ ក្នុងសង្គម ។

កិច្ចប្រជុំនៅទីស្តីការ ក្រសួងសង្គមកិច្ច កាលពីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ បានប្រព្រឹត្តទៅ ក្រោម អធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និង ជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ។ កិច្ចប្រជុំក៏ មានការអញ្ជើញចូលរួម ពីមន្រ្តីក្រុមប្រឹក្សាសកម្មភាព ជនពិការ និងក្រសួងស្ថាប័ន ដៃគូពាក់ព័ន្ធជាច្រើនផ្សេងទៀត ។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ពិការភាពឆ្នាំ២០១៤-២០១៨ គឺអនុលោម តាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានភារៈកិច្ច រៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព សម្រាប់កម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន ជនពិការ ។

ឯកឧត្តម បានបន្តទៀតថា ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព បានដាក់ចេញនូវទិសដៅ ចំនួន ១០ រួម មាន ៖ ១-កាត់បន្ថយ និងឈានទៅរក ការលុបបំបាត់ការ រើសអើង ការរំលោភបំពាន ការប្រមាថ និងការ កេងប្រវ័ញ្ចលើជនពិការ, ២-ធ្វើឲ្យប្រសើរឡើង នូវលក្ខណៈងាយស្រួល ក្នុងការប្រើប្រាស់បរិស្ថានរូបវន្ត និងសង្គម ចំពោះ ជនពិការ, ៣-បន្តផ្តល់ការលើកកម្ពស់គុណភាពជីវិតជនពិការ តាមរយៈការកាត់ បន្ថយ ភាពក្រីក្រ រកប្រាក់ចំណូល និងការចូលរួម ជីវភាពនយោបាយ, ៤-បន្ត អនុវត្តច្បាប់ ដែលមានស្រាប់ ធ្វើ វិសោធនកម្ម និងកសាងគោលនយោបាយច្បាប់ និងបទបញ្ញត្តិថ្មីៗ, ៥-អភិវឌ្ឍ និងពង្រឹងពង្រីក ស្ថានភាព រស់នៅ និងសុវត្ថិភាព ជនពិការ ក្នុងពេលមានគ្រោះមហន្តរាយ, ៦-កំណែទម្រង់ និងបង្កើនដំណើរការ គ្រប់ គ្រងក្នុងវិស័យពិការភាព, ៧-បណ្តាញ និងកិច្ចសហប្រតិ បត្តិការថ្នាក់អន្តរជាតិ និងថ្នាក់ក្រោមជាតិ, ៨-ធានាថា ជនពិការទាំងអស់ នឹងទទួលបាននូវការសម្របសម្រួល និងទទួលបាននូវសេវាសុខភាព ប្រកប ដោយគុណភាព, ៩-ផ្តល់ការបង្ក លក្ខណៈងាយស្រួល សមធ៌ម គុណភាពអប់រំ តាមរយៈគំរូអប់រំផ្សេងៗ និង ១០-កសាង និងពង្រឹង ប្រព័ន្ធកិច្ចគាំពារសង្គម និងការផ្តល់សេវាកម្ម រួមទាំងការចូលរួម ក្នុងសង្គម របស់ជនពិការស្រ្តី និងកុមារពិការ ។

ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាព ជនពិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សា សកម្មភាពជនពិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ សុខុមាលភាព របស់បងប្អូនជនពិការគ្រប់ប្រភេទ ពិសេសគឺពង្រឹង គុណភាព និងប្រសិទ្ធភាពខ្ពស់ ស្រប តាមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ ។

គួរបញ្ជាក់ផងដែរថា ផែនការយុទ្ធសាស្រ្តនេះ គ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងគោលដៅលើកកម្ពស់ជីវ ភាពរស់នៅ របស់ជនពិការឲ្យប្រសើរឡើង នៅគ្រប់មជ្ឈដ្ឋាន ៕

ដៃគូរបស់យើង