រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុមហ៊ុនជប៉ុន បោះទុន ជាង៦១ម៉ឺនដុល្លារ បើកសិប្បកម្ម កែច្នៃអាហារ ផ្តល់ការងារ ជូនជនពិការ

ចុះផ្សាយ: ថ្ងៃទី04 ខែ06 ឆ្នាំ2014

ក្រុមហ៊ុនផលិតចំណីអាហារហ្វាមីលៀ ខូអិលធីឌី របស់ជប៉ុន បានចាប់ដៃជាមួយ មជ្ឈមណ្ឌលជីវិត រស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ បោះទុន វិនិយោគជាង ៦១ម៉ឺនដុល្លារអាម៉េរិក បើកសិប្បកម្ម ខ្នាតតូច ផលិតនិងកែច្នៃផ្លែឈើ បន្លែ ទៅជាចំណី អាហារ។ សិប្បកម្មកែច្នៃអាហារនេះ នឹងផ្តល់ឱកាស ការងារជាអាទិភាព ដល់ជនពិការនៅកម្ពុជា។

ក្រុមហ៊ុនហ្វាមីលៀ របស់ជប៉ុន និង មជ្ឈមណ្ឌល ជីវិតរស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ បានហៅការបើក សិប្បកម្មកែច្នៃអាហារនេះថា ជាគម្រោង «លើកកម្ពស់សិទ្ធិ និង ការងារដល់ ជនពិការ»។ គម្រោងមួយនេះមានរយៈ ៣ឆ្នាំ គិត ចាប់ពីខែមីនា ឆ្នាំ២០១៤ ដល់ខែកុម្ភៈ ឆ្នាំ២០១៧។

គម្រោង ដែលគេរំពឹងថា ជួយផ្តល់ការងារ និងធ្វើឲ្យការរស់នៅ របស់ជនពិការនៅកម្ពុជា កាន់តែល្អប្រសើរនេះ ត្រូវបានបើក សម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម្ភ សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, ឯកឧត្តម្ភ ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គ- លេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ, មន្រ្តីស្ថានទូតជប៉ុន, តំណាងទីភ្នាក់ងារ សហប្រតិបត្តិការ អង្គការ JICA, តំណាងក្រុមហ៊ុន ហ្វាមីលៀ ព្រមទាំងជនពិការ ជាច្រើននាក់ផ្សេងទៀត។

លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ បានថ្លែងថា ការចាប់ផ្តើម គម្រោង «លើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការ» ដោយសារមើលឃើញ ពីសក្តានុពលផ្លែឈើ បន្លែ នៅក្នុងប្រទេស កម្ពុជា មានច្រើន តែខ្វះការកែច្នៃ។ ដូច្នេះគម្រោងនេះ នឹងធ្វើការកែច្នៃផ្លែឈើ ធ្វើជាដំណាប់ ឬធ្វើ ទឹកផ្លែ ឈើ និងទឹកធ្វើចេញ ពីបន្លែជាដើម។

លោក ម៉ី សាម៉ីត ដែលជើងទាំងពីររងនូវភាពពិការ តែបេះដូង និង សមត្ថភាពមិនពិការនោះ បានថ្លែងថា គម្រោង នឹងផ្តល់ ការងារជូនពិការ នៅកម្ពុជាដោយផ្ទាល់ប្រមាណ ២០នាក់ និងដោយប្រយោល ១ពាន់នាក់ផ្សេងទៀត។ ជំរឿនប្រជាជន ឆ្នាំ២០១៣ បានបង្ហាញថា ជនពិការនៅកម្ពុជា មានជាង ៣០ម៉ឺននាក់ ស្មើនឹង ២,០៦ភាគរយ នៃ ចំនួនប្រជាជនសរុប។ ជនពិការទោះបី គេមើលឃើញរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិ សកម្មភាព ជនពិការ បានខិតខំធ្វើការងារ ជាច្រើន ដើម្បីសុខុមាលភាព និងសិទ្ធិរបស់ពួកគេយ៉ាងណាក្តី តែនៅមានជន ពិការជា ច្រើននៅតែប្រឈមនឹងបញ្ហា ព្រោះ គ្មានការងារធ្វើរកកម្រៃ ចិញ្ចឹមជីវិតរបស់ពួកគេ។

កញ្ញា ហោ សីហា រស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងពេលអញ្ជើញចូលរួមក្នុង ពិធីបើកគម្រោងបានថ្លែងថា កញ្ញា សប្បាយចិត្តនៅពេល មានក្រុមហ៊ុនផ្តោតអារម្មណ៍ លើសុខទុក្ខរបស់ជនពិការ និងបង្កើតឡើង ដើម្បីផ្តល់ការងារជូនជន ពិការ។ កញ្ញា រំពឹងថា នឹងមានក្រុមហ៊ុនបែបនេះ កាន់តែច្រើនឡើងនៅកម្ពុជា ជួយផ្តល់ឱកាសការងារជូនជនពិការ ឲ្យបាន កាន់តែច្រើនថែមទៀត។

ហោ សីហា ពីលើរទេះរុញ ដែលជាមិត្តដ៏ស្និទ្ធស្នាលរបស់កញ្ញា ពេលបំលាស់ទីគ្រប់ពេលវេលានោះ បានថ្លែងប្រាប់ មជ្ឈ-មណ្ឌល ព័ត៌មានដើមអម្ពិល ដោយក្តីរីករាយថា «ខ្ញុំសប្បាយចិត្ត និងរីករាយ ពេលឃើញមានក្រុមហ៊ុននេះ ខ្ញុំចង់ឃើញមាន ក្រុមហ៊ុនបែបនេះ កាន់តែច្រើនថែមទៀត ដើម្បីផ្តល់ការងារជូន ជនពិការបានកាន់តែច្រើន អាចរកប្រាក់កម្រៃ ចាយវាយ ដោយខ្លួនឯង មិនចង់ចាយវាយលុយកាក់ ឪពុកម្តាយទៀតទេ»

កញ្ញា ហោ សីហា បានថ្លែងថា បើក្រុមហ៊ុនអាចបណ្តុះបណ្តាល ជំនាញដល់ជនពិការថែមទៀត នោះជនពិការនឹងរឹតតែ សប្បាយចិត្ត។

បុរសពិការជើងទាំងសងខាង មកពីខេត្តកំពង់ចាម លោក គីម រ៉ាត់ ក៏បានសម្តែងការសាទរ និងសប្បាយចិត្តផងដែរ ពេល ឃើញមានក្រុមហ៊ុន ដំបូងគេនៅកម្ពុជា ចាប់ផ្តើមគិតពីការផ្តល់ ការងារជូនជនពិការ។

លោក គីម រ៉ាត់ បានបន្តថា ក្នុងនាមរូបលោកជាកសិករស្រាប់ បើមានក្រុមហ៊ុនបែបនេះ លោកនឹងអាចបង្កើនការ ដាំដុះ កសិផលផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុន ហើយអាចបង្កើនប្រាក់ចំណូល បានច្រើនជាងមុន។

លោក បាបា ថេណេជី តំណាងក្រុមហ៊ុន ផលិតចំណីអាហារហ្វាមីលៀ បានថ្លែងថា លោកនាំយកនូវបច្ចេកទេស ទំនើប មកពីប្រទេសជប៉ុន និងប្រើជំនាញ របស់ក្រុមហ៊ុន ដែលមានពិសោធន៍ ច្រើនឆ្នាំមកនោះ កែច្នៃនូវចំណី អាហារ ដ៏មាន គុណភាព និងរស់ជាតិឆ្ងាញ់ លើទឹកដីកម្ពុជា។

លោក បាបា ថេណេជី បានថ្លែងការចាប់អារម្មណ៍ថា ផ្លែស្វាយនៅកម្ពុជា គឺផ្លែឈើដ៏មានឱជារស ហើយរូបលោក តែង បរិភោគវាជារៀងរាល់ថ្ងៃ។ បើតាមលោក បាបា ថេណេជី ផ្លែស្វាយនេះ គេនឹងកែច្នៃជាអាហារ ដ៏មានឱជារស ហើយអាច ជួយផ្តល់ការងារ កាន់តែច្រើនជូនជនពិការ។

លោក បាបា ថេណេជី ក៏បានអំពាវនាវ ឲ្យពលរដ្ឋកម្ពុជា គាំទ្រស្នាដៃរបស់ជនពិការ។ ការជួយទិញនូវផលិតផល របស់ជន ពិការ គឺជាការជួយលើកទឹកចិត្តដ៏ធំធេង សម្រាប់ការរស់នៅរបស់ជនពិការ។

លោក ម៉ី សាម៉ីត បានថ្លែងថា ដើម្បីឲ្យគម្រោងលើកកម្ពស់សិទ្ធិ និងការងារជនពិការទទួល បានជោគជ័យ លោក បានអំពាវ នាវឲ្យរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធជួយសម្រួល និង ផ្តល់នូវកិច្ចអន្តរាគមន៍ផ្សេងៗ ដូចជាការ ជួយផ្សព្វផ្សាយ ការផ្ តល់ព័ត៌មាន ឬការផ្គត់ផ្គង់ដំណាំកសិកម្មជាដើម...។

លោក ម៉ី សាម៉ីត បានថ្លែងបន្តថា៖ «ដើម្បីជោគជ័យ ដំបូងបំផុតយើងពិតជាត្រូវការចំាបាច់ ការបណ្តុះបណ្តាលធនធាន មនុស្សនៅក្នុងការអនុវត្តន៍គម្រោងដោយផ្ទាល់។ ក្នុងនោះយើងក៏សូមអំពាវនាវ ទៅដល់ស្ថាប័នពាក់ព័ន្ធក្រុម និងក្រុមហ៊ុន ឯកជនជួយគាំទ្រផងដែរ»«យើងក៏សូមឲ្យប្រជាពលរដ្ឋចាប់ផ្តើមគិតគូរជួយលើកកម្ពស់ជនពិការ។ កាគាំទ្រនូវស្នាដៃ ផលិតផល ធ្វើដោយជនពិការ ចូលចំណែកយ៉ាងខ្លាំងជួយដល់ជនពិការ»

លោក ម៉ី សាម៉ីត បានថ្លែងរំពឹងទុកថា ៣ឆ្នាំក្រោយ គម្រោងនេះ នឹងសម្រេចបាននូវលទ្ធផលមួយចំនួនដូចជា៖ ជួយអភិវឌ្ឍ ដំណើរការផលិតផលក្នុងវិស័យកសិកម្ម តាមរយៈការងារជនពិការអាចធ្វើបាន, បង្កើតផែនការសម្រាប់ ដំណើរការផលិត ផលកសិកម្ម, កសាងគំរូសាកល្បងមួយសម្រាប់កែច្នៃផលិតផលកសិកម្ម ដូចជាធ្វើដំណាប់ ផ្លែឈើ ស្ងួត បង្អែម ទឹកផ្លែឈើ ជាដើម។ល។ និងធ្វើការផ្សព្វផ្សាយផលិតផល កសិកម្មជាមួយនឹងការផ្តល់ ការងារ ដល់ជនពិការ និងផ្តល់សិទ្ធិអំណាចដល់ ជនពិការ និង ការបង្កើតគោលការណ៍ណែនាំសម្រាប់ ការធ្វើឲ្យបរិស្ថាន ការងារ គ្មានឧបសគ្គ ដោយឆ្ពោះទៅរកការ ផ្តល់ ការងារដល់ជនពិការ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម្ភ សែម សុខា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់គម្រោង និងសកម្មភាព ក្នុងទិសដៅដោះ ស្រាយ តម្រូវការចាំបាច់ជាមូលដ្ឋានរបស់ជនពិការ ដូចមានចែងនៅក្នុងច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិ ជនពិការ។

ឯកឧត្តម្ភ បានថ្លែងថា «ខ្ញុំសូមផ្តល់ការលើកទឹកចិត្តចំពោះគម្រោង ដែលអាចស្រូបទាញកម្លាំងពលកម្មជនពិការ ដោយ ដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងសកម្មភាពរបស់ខ្លួន ហើយបង្កលក្ខណៈងាយស្រួលដល់ជនពិការក្នុង កន្លែងធ្វើ ការងារ»

ឯកឧត្តម្ភ សែម សុខា បានរំលឹកដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ត្រូវគោរពអត្រាចូលបម្រើការងាររបស់ជនពិការ គឺ ២ភាគរយ សម្រាប់ក្រសួងស្ថាប័នរដ្ឋ និងមួយភាគរយសម្រាប់វិស័យឯកជន។

ឯកឧត្តម្ភ ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា រូបលោក គាំទ្រនូវគម្រោងរបស់ក្រុមហ៊ុនផលិតចំណីអាហារ ហ្វាមីលៀ ខូអិលធីឌី និងមជ្ឈមណ្ឌលជីវិតដោយឯករាជ្យ នៃ ជនពិការ រាជធានីភ្នំពេញ និងចង់ឃើញជនពិការមានលទ្ធភាពបង្កើតការងារខ្លួនឯង។

ឯកឧត្តម្ភ បានថ្លែងផងដែរថា គម្រោង «លើកកម្ពស់សិទ្ធិ និងការងារជនពិការ» នេះ គឺស្របទៅនឹងផែនការជាតិស្តីពី ជនពិការឆ្នាំ២០១៤-២០១៨ ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ជនពិការ។

ឯកឧត្តម្ភ ឯម ច័ន្ទមករា បានបន្តថា ដើម្បីជួយឲ្យគម្រោងទទួលបានជោគជ័យ និងមានប្រសិទ្ធភាព អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងសហការយ៉ាងស្អិតល្មួតជាមួយមជ្ឈមណ្ឌល ជីវិតដោយ ឯករាជ្យ នៃជន ពិការរាជធានី ភ្នំពេញ ក្នុងការចុះសិក្សាត្រួតពិនិត្យ និងជួយស្វែងរកទីផ្សារ សម្រាប់ផលិតផល ទាំងនៅកម្ពុជា ក៏ដូចជានៅ ក្នុងប្រទេស ជប៉ុន។

ឯកឧត្តម្ភ អគ្គលេខាធិការវ័យក្មេង និងតែងតែគាំទ្រយ៉ាងសកម្មភាព ជាមួយសកម្មភាព របស់ជនពិការរូបនេះ បានថ្លែង រំពឹងទុកផងដែរ គម្រោងនេះ នឹងជួយឲ្យជនពិការបង្កើនចំណេះជំនាញរបស់ខ្លួន បង្កើនចំណូល កាត់បន្ថយភាពក្រី ក្រ និងជួយឲ្យជីវភាពកាន់តែល្អប្រសើរ៕


ប្រភពដើមពី ៖ ដើមអំពិល

ដៃគូរបស់យើង