រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ស្តីពីការអនុវត្តអត្រាជនពិការចូលបម្រើការងារ តាមក្រសួងស្ថាប័ន រាជរដ្ឋាភិបាល

ចុះផ្សាយ: ថ្ងៃទី01 ខែ07 ឆ្នាំ2014

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ស្តីពីការអនុវត្តអត្រាជនពិការ ចូលបម្រើការងារ តាមក្រសួងស្ថាប័ន រាជរដ្ឋាភិបាលដូចខាងក្រោម៖

ទី១- ក្រសួង ស្ថាប័នដែលអនុវត្តពុំទាន់បានគ្រប់ចំនួនតាមផែនការ ត្រូវបន្តអនុវត្តឲ្យ បានគ្រប់ចំនួននាពេលខាងមុខនេះ។
ទី២- ក្រសួង ស្ថាប័នដែលជាប់កាតព្វកិច្ច ហើយមិនបានអនុវត្ត សូមឲ្យប្រធាន ស្ថាប័ន បង់ជាប្រាក់ភាគទានតាមអត្រាកំណត់ ដែលមានចែងក្នុងច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
ទី៣- លើកលែងការជ្រើសរើសជនពិការ សម្រាប់ក្រសួងព្រះបរមរាជវាំង។ 
ទី៤- អនុញ្ញាតឲ្យក្រុមប្រឹក្សាសកម្មភាពជនពិការ បន្តជំរុញការអនុវត្តអត្រាជនពិការចូលបម្រើការងារក្នុងវិស័យឯកជន។
ទី៥- ក្រសួង ស្ថាប័ន និងនីតិបុគ្គល បន្តការរៀបចំសម្របសម្រួលសមស្របសម្រាប់ ការងារជនពិការនៅក្នុងក្រសួង ស្ថាប័ន និងអង្គភាពរបស់ខ្លួន។

គួរបញ្ជាក់ផងដែលថា ការទទួលជនពិការចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៤០ គិតក្នុងឆ្នាំ២០១៣ គឺមាន ជនពិការចូលបម្រើការងារសរុបចំនួន ១,៩៩៩នាក់ ក្នុងនោះពិការកម្រិតធ្ងន់មានចំនួន ៤៦១នាក់ ដែលក្នុងម្នាក់គិតស្មើនឹង ២នាក់ មានចំនួនសរុប ២,៤៦០នាក់ ស្មើនឹងចំនួន ១.២៦ភាគរយ នៃចំនួនមន្រ្តី រាជការសរុបចំនួន១៩៤,៥៩៦នាក់ ដូច្នេះនៅខ្វះចំនួន ០.៧៤ភាគរយ ដែលត្រូវរើសជ្រើសនៅឆ្នាំ២០១៤ ដើម្បីឲ្យគ្រប់តាមចំនួនអត្រាកំណត់ ២ភាគរយ។ ចំនួននេះបើបៀបធៀបនឹងស្ថិតិនៅដើមឆ្នាំ២០១៣ គឺមាន ការកើនឡើងចំនួន០.៤៨ភាគរយ។


ដៃគូរបស់យើង