រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨ និងខួបគម្រប់ ៥ឆ្នាំ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ

ចុះផ្សាយ: ថ្ងៃទី04 ខែ07 ឆ្នាំ2014

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាក់ ឲ្យអនុវត្ត«ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨»និងអបអរសាទរគម្រប់ខួប ៥ឆ្នាំ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៅសាលមហោស្រពកោះពេជ្រ។

ពិធីប្រកាសដាក់ឲ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨»ក៏មានការអញ្ជើញ ចូលរួមផងដែរ ពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីក្រុមប្រឹក្សាសកម្មភាពជនពិការ អង្គការសង្គមស៊ីវិល ជាតិ អន្តរជាតិជាដៃគូ ព្រមទាំងជនពិការជាច្រើនរយនាក់ ផ្សេងទៀត។

ឯកឧត្តម្ភ ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨ មាន ១០ចំណុចសំខាន់ៗ។ ឯកឧត្តម្ភ  បន្តថា ផែនការយុទ្ធ សាស្រ្តជាតិនេះ ត្រូវបានរៀបចំឡើង ដើម្បីបំពេញចំណុចខ្វះខាត និងបំពេញបន្ថែមលើគោលនយោបាយ ដែលមានស្រាប់សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចូលជនពិការទៅក្នុងកិច្ចអភិវឌ្ឍន៍ សង្គមកម្ពុជា នាពេលបច្ចុប្បន្ន។

ឯកឧត្តម្ភ ឯម ច័ន្ទមករា ក៏បានឲ្យដឹងផងដែរថា ការដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ជាវិធានការអនុវត្តបន្តក្នុងការឆ្លើយតបក្នុងគោលនយោបាយជាតិ ដោយផ្តល់នូវក្របខណ្ឌមួយសម្រាប់ ឆ្លើយតបទៅនឹងបញ្ហាពិការភាព និងតម្រង់ទិសឈានទៅរកការលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា។ ផែនការ យុទ្ធសាស្រ្តជាតិនេះ ជាផែនទីចង្អុលផ្លូវក្នុងការដឹកនាំ និងភាពជាម្ចាស់លើការងារពិការភាព ឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលកម្ពុជា និងឧត្តមប្រយោជន៍របស់ ជនពិការនៅកម្ពុជា។

មិនតែប៉ុណ្ណោះ ផែនការនេះ ក៏ជាការឆ្លើយតបទៅនឹងការបំពេញកាតព្វកិច្ចអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងយុទ្ធសាស្រ្តអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត»ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក២០១៣-២០២២ និងការអនុវត្តន៍ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ឯកឧត្តម្ភអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការវ័យក្មេងរូបនេះ  បានសម្តែងការរំពឹងទុក្ខថា ផែនការយុទ្ធសាស្រ្តជាតិ ស្តីពិការភាព២០១៤-២០១៨ នឹងជួយឲ្យជនពិការ និងក្រុមគ្រួសារមានគុណភាពជីវិតល្អប្រសើរ និងចូលរួមយ៉ាងសកម្មភាពពេញលេញ ស្មើភាពគ្នាក្នុងសង្គម ដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ។

របាយការណ៍ជំរឿនប្រជាជនឆ្នាំ២០១៣ បានបង្ហាញថា កម្ពុជាមានជនពិការ ៣០១.៦២៩នាក់។ ក្នុងនោះស្រ្តីពិការមានចំនួន ១៤៤.៦២២នាក់ និងកុមារពិការអយុពី០ឆ្នាំ ដល់១៤ឆ្នាំ មានចំនួន ៣២.០៥៦នាក់ ស្មើនឹង ១០,៦៣ភាគរយ នៃជនពិការសរុប។

សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិត ដែលចែកជូនអ្នកចូលរួមកម្មវិធីនាព្រឹកថ្ងៃនេះ បានមានប្រសាសន៍ថា ជនពិការ គឺជាមនុស្សដែលត្រូវបានយកចិត្តទុកដាក់ និងមានសិទ្ធិដូចជនមិនពិការ។ សម្តេចបានជំរុញឲ្យ បញ្ចូលជនពិការទៅគ្រប់សកម្មភាពសង្គម និងលុបចោលនូវឥរិយាបថមើលងាយដល់ជនពិការ។

តាមរយៈលិខិតដដែលនេះ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ជនពិការ និងកុមារពិការត្រូវដាក់បញ្ចូលទៅក្នុង គ្រប់សកម្មភាពអភិវឌ្ឍ មិនត្រូវទុកជនពិការឲ្យនៅដាច់ដោយឡែកនោះទេ។ ត្រូវធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថ ការយល់ឃើញរបស់សង្គមចំពោះជនពិការ ក្នុងការទទួលស្គាល់សកម្មភាព និងសំឡេងរបស់ជនពិការ ដែលនាំ មកនូវការលើកកម្ពស់ដល់ការអភិវឌ្ឍសង្គម»

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងរំពឹងដែរថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការរភាពរយៈពេល ៥ឆ្នាំនេះ នឹង ទទួលបាននូវដំណោះស្រាយជាក់លាក់ និង បទពិសោធន៍ល្អៗ សម្រាប់រួមចំណែកកសាងសមត្ថភាពជាតិឲ្យបាន កាន់តែមានប្រសិទ្ធភាព។ ផែនការយុទ្ធសាស្រ្តនេះ ក៏នឹងចូលរួមចំណែកជួយជំរុញសង្គមកម្ពុជា បោះជំហានឆ្ពោះទៅមុខ ក្នុងការលុបបំបាត់ឧបស័គ្គនានា និងផ្តល់ឱកាសដល់ជនពិការចូលរួមបម្រើកិច្ចការនៅក្នុងសង្គមកម្ពុជា។    

សូមបញ្ជាក់ថា ចំណុចសំខាន់ៗ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨ ទាំង ១០នោះរួម មាន៖

១. ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ ជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ការ។

២. ផ្តល់ដល់ជនពិការ នូវសេវាសុខភាព ប្រកបដោយគុណភាព និង សមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា។

៣. បង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ កាត់បន្ថយ និងឈានទៅរកការលុបបំបត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ។

៤. ពង្រឹង និងពង្រីកសេរីភាព សន្តិសុខបុគ្គល និងការគ្រប់គ្រងស្ថានភាពនៃហានិភ័យ ស្ថានភាពបន្ទាន់ផ្នែក មនុស្សធម៌ ក្នុងពេលមានគ្រោះមហន្តរាយ ដែលរួមបញ្ចូលជនពិការ។

៥. ធានាថា ជនពិការអាចមានលទ្ធភាពទទួលបានសេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាព។

៦. លើកកម្ពស់ការចូលរួមរបស់ជនពិការក្នុងការសម្តែងមតិ ទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ។

៧. ធានាដល់ការចូលរួមសកម្មភាពសង្គម រួមមាន៖ វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលំហែរ និង សកម្មភាពផ្សេងៗទៀត។

៨. អភិវឌ្ឍន និងកែសម្រួលឲ្យមានលក្ខណៈងាយស្រួល ក្នុងការប្រើប្រាស់បរិស្ថាន រូបវន្ត មធ្យោបាយដឹកជញ្ជូន បម្រើជាសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងចំពោះជនពិការ។

៩. ធានាសមភាពយេនឌ័រ និងការលើកកម្ពស់សមត្ថភាពស្រ្តី និងកុមារ។

១០. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់អន្តរជាតិ ថ្នាក់អន្តរតំបន់ ថ្នាក់តំបន់ ថ្នាក់អនុតំបន់ ថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ៕

ដៃគូរបស់យើង