ក្រុមជនពិការ អំពាវនាវ ស្វែងរកថវិកា សាងសង់ មណ្ឌលរស់នៅ
ក្រុមជនពិការមួយក្រុម ដែលជ្រើសយកការប្រគុំតន្ត្រី ដើម្បីចិញ្ចឹមជីវិតនោះ បានប្រកាសអំពាវនាវស្វែងរកថវិកាសាងសងមណ្ឌល «សមាគមតន្ត្រីសំនៀងជនពិការ» ធ្វើជាជម្រកស្នាក់អាស្រ័យ ក៏ដូចជាកន្លែងបណ្តុះប ណ្តាលជនពិការដទៃទៀត ឲ្យមានជីវិតសមរម្យក្នុងសង្គម ចៀសវាងការប្រកបរបរនាំឲ្យសង្គមស្អប់ខ្ពើម។
លោក ចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅ ល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៥ថា សមាគមរបស់លោកបច្ចុប្បន្នមានសមាជិកចំនួន ២៧រូប ស្រី ៥រូប សុទ្ធតែជនពិការ ដោយខ្លះពិការភ្នែកទាំងសងខាង ហើយខ្លះទៀតពិការដៃ ឬជើងទាំងសងខាង។
ដើម្បីចិញ្ចឹមជីវិតជនពិការមួយក្រុមនេះ បានប្រមូលផ្តុំគ្នា និង ចងក្រងជាសមាគមឈ្មោះថា «តន្ត្រីសំនៀងជនពិ ការ» នៅឆ្នាំ២០១២ ហើយដើរបង្ហើសំនៀងតាមបណ្តាខេត្ត និង ទីប្រជុំជននានា ស្វែងរកថវិកាពីសម្បុរសជនទ្រ ទ្រង់ការរស់នៅប្រចាំថ្ងៃ។ ការប្រគុំតន្រ្តីនេះ ពួកគេអាចរកបានពី ៣០-៥០ម៉ឺនរៀលក្នុងមួយយប់ តែ១-២សប្តា ហ៍ទើបចេញប្រគុំម្តង។
ជនពិការមួយក្រុមនេះ ត្រូវបានគេមើលឃើញថា ខិតខំតស៊ូប្រយុទ្ធនឹងឧបស័គ្គយ៉ាងខ្លាំងក្នុងសង្គមជ្រើសរើសនូវ វិថីជីវិតសមរម្យមួយ ដើម្បីរស់នៅដូចប្រជាពលរដ្ឋដទៃទៀត។ ទោះបីក្រុមជនពិការខិតខំប្រឹងប្រែងជ្រើសរើសវិថី ជីវិតឲ្យរស់នៅសមរម្យ និង ដោយថ្លៃថ្នូរក្នុងសង្គមយ៉ាងណាក្តី តែពួកគេនៅតែរងការពេបជ្រាយពីជនមួយចំនួន ផងដែរ។
ចាប តូ បុរសពិការភ្នែកទាំងសងខាងមកពីក្រុងបាវិត ខេត្តស្វាយរៀង និងជាអ្នកទទួលខុសត្រូវលើជោគវាសនាជន ពិការជាច្រើននាក់ផ្សេងទៀតនោះ បានរៀបរាប់ថា«ខ្ញុំ និង ជនពិការដទៃក្នុងសមាគមបានខិតខំប្រើប្រាស់ជំនាញ ពីធម្មជាតិ និងការហ្វឹកហាត់បន្ថែម គឺការច្រៀង និងលេងឧបករណ៍តន្រ្តី ដើម្បីស្វែងរកថវិកាចិញ្ចឹមជីវិតឲ្យ បាន សមរម្យហ្នឹងគេ។ តែពួកគេខ្ញុំនៅតែមិនអាចគេចផុតពីការនិន្ទា និង មើលងាយពីជនមួយចំនួននៅក្នុងសង្គម ជា ពិសេសការដើររកជួលផ្ទះសម្រាប់ស្នាក់អាស្រ័យ»។
លោក ចាប តូ បានបន្តថា ចាប់តាំងពី ឆ្នាំ២០១២ រហូតដល់ ឆ្នាំ២០១៥ ក្រុមជនពិការរបស់លោកការប្រមាថ មើលងាយចំនួន ៥ដងហើយ ពីម្ចាស់ផ្ទះជួល។ បើតាមលោក ចាប តូ បានឲ្យដឹងថា ទោះបីមានលុយសម្រាប់ ជួលផ្ទះហើយ ក៏គេមិនចង់ជួលឲ្យដែរ ពេលជួលបានហើយមិនទាន់ចប់កិច្ចសន្យាផង ក៏ត្រូវម្ចាស់ផ្ទះដេញចេញពី ផ្ទះទីណាត់ទីណែងក៏មានដែរ។
ចាប់ តូ បានបង្ហាញអារម្មណ៍ពេលជួបហេតុការណ៍នោះថា «ពួកខ្ញុំតូចចិត្តណាស់បង គេដេញយើងដូចសត្វដូច ធាតុ ដោយចោទយើងថា ធ្វើឲ្យខូចផ្ទះគេ ឬធ្វើឲ្យធ្លាយដំបូលផ្ទះគេជាដើម ហើយពួកខ្ញុំពិការចឹងធ្វើឲ្យខូច និងធ្លុះ ធ្លាយយ៉ាងម៉េច។ ខ្ញុំ មិននឹកស្មានថា សង្គមខ្មែរយើងមានអ្នកខ្លះ អត់មានមេត្តាធម៌សម្រាប់ជនពិការបែបនេះ សោះ»។
ដើម្បីបញ្ចប់ការលំបាក និងការមើលងាយមើលថោក ព្រោះការស្វែងរកជម្រកនេះ លោក ចាប តូ និង ក្រុមជនពិការក្នុងសមាគមរបស់លោក បានសម្រេចជួលដីគេមួយកន្លែងនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទំហំ ២៥ គុណ ៤១ម៉ែត្រ ដើម្បីសាងសង់ជាមណ្ឌល ដែលមានឆ្មោះថា «សមាគមតន្ត្រី សំនៀងជនពិការ»។
បើតាមប្រធានសមាគម លោក ចាប តូ បានឲ្យដឹងថា មណ្ឌលនេះ អាចឲ្យជនពិការស្នាក់នៅពី ១០០ ទៅ១៥០ នាក់ ដោយចំណាយថវិកាជិត ៥ម៉ឺនដុល្លារ។ មណ្ឌលនេះ នឹងសាងសង់បន្ទប់ស្នាក់នៅចំនួន ២០ទំហំ បន្ទប់ទឹក ចំនួន ១០ និងបង្គន់អនាម័យចំនួន ១០។
ចាប តូ បន្តថា មណ្ឌលនេះ ក្រៅពីជាកន្លែងស្នាក់នៅទៅ នឹងសាងសង់ជាកន្លែងប្រគុំ និងបណ្តុះបណ្តាលតន្រ្តី បង្រៀនម៉ាស្សា អក្សរប្រ៊ែល និងល្ខោនអប់រំ សម្រាប់ជនពិការផងដែរ។ ចាប តូ មានគម្រោងប្រមូលជនពិការ មកធ្វើការបណ្តុះបណ្តាល ហើយក៏រំពឹងថា មណ្ឌលនេះ នឹងក្លាយជា កន្លែងផ្តល់ពន្លឺជីវិតថ្មី ដល់ជនពិការ។
រហូតមកដល់ពេលនេះ មណ្ឌល «សមាគមតន្រ្តីសំនៀងជនពិការ» ទើបសាងសង់បានប្រមាណ ២០ភាគរយ ប៉ុណ្ណោះ នៅខ្វះថវិកាជាច្រើនទៀត ដើម្បីបញ្ចប់ការសាងសង់។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ក៏បានជួយអំពាវនាវដល់សម្បុរសជនទាំង ឲ្យចូលរួមបរិច្ចាគជាថវិកាក្តី ជាសំភារៈក្តី ដើម្បីជួយដល់សមាគមសំនៀងជនពិការនេះផងដែរ។
បើតាម លោក ឯម ច័ន្ទមករា ថវិកាដែលក្រុមជនពិការយកមកជួលដីនេះ បានមកពីការជួយឧបត្ថម្ភពីសម្តេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីទិវាជនពិការអន្តរជាតិឆ្នាំ ២០១៤ កន្លងទៅ។ ចំណែកឯថវិកាសាងសង់ គឺបានមកពីការរៃអង្គាសតាមក្រសួង ស្ថាប័នផង តាមរយៈការសម្តែង និងការប្រគុំតន្ត្រីនៅតាមខេត្តផងដែរ។
ជាមួយការអំពាវនាវ លោក ឯម ច័ន្ទមករា និងក្រុមយុវជនពិការ ដែលទទួលបានជ័យលាភីផ្នែក IT ពីប្រទេសកូរ៉េ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ទៅទិញស៊ីម៉ង់ចំនួន ៣០បាវ ឥដ្ឋចំនួន ២.០០០ដុំ និង ថវិកាចំនួន ៤០០.០០០រៀល ទៅជួយដល់ក្រុមជនពិការនេះផងដែរ៕