កិច្ចប្រជុំដើម្បីឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការ
ចុះផ្សាយ: ថ្ងៃទី12 ខែ11 ឆ្នាំ2015
នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការ ក្នុងការប្រកួតកីឡាស្បេស្យាល់អូឡាំពិក និងការប្រកួតប្រជែងមុខជំនាញ។