ការប្រកួតបាល់ទាត់កុមារពិការខ្សោយសតិបញ្ញានិងអូទីស្សឹម
ចុះផ្សាយ: ថ្ងៃទី17 ខែ11 ឆ្នាំ2015
ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥នេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសម្មភាពជនពិការ និងក្រុមការងារបានចូលរួមការប្រកួតបាល់ទាត់កុមារពិការខ្សោយសតិបញ្ញានិងអូទីស្សឹម រៀបចំឡើងដោយអង្គការ HHC សហការជាមួយសមាគម ISF នៃប្រទេសជប៉ុន ដោយមានការចូលរួមប្រកួតប្រជែងពីសំណាក់កុមារពិការខ្សោយសតិបញ្ញានិងអូទីស្សឹម ចំនួន ៨៩នាក់ មកពី ៩ អង្គការមិនមែនរដ្ឋាភិបាល ក្នុងវិស័យពិការភាព។