រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម​បណ្ឌិតរដ្ឋមន្ត្រី អនុ​ញ្ញាត​ឲ្យ​នា​យក​ប្រតិ​បត្តិ នៃ​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍​ពិការ​ភាព​អាស៊ី​ប៉ាស៊ី​ហ្វិច ចូល​​ជួប​សម្តែង​ការ​គួរ​សម និង​ពិ​ភាក្សា​ការ​ងារ

ចុះផ្សាយ: ថ្ងៃទី23 ខែ10 ឆ្នាំ2012

សៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យលោកនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ពិការភាពអាស៊ីប៉ាស៊ីហ្វិច (អេភីស៊ីឌី) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង ។

លោក អាគី ណីនូមីយ៉ា នាយកប្រតិបតិ្ត នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ពិការភាពអាស៊ីប៉ាស៊ីហ្វិច (អេភីស៊ីឌី) បានសម្តែងនូវទឹកមុខយ៉ាងក្រៀមក្រំ និងមានប្រសាសន៍ចូលរួមរំលែកព្រះរាជមរណទុក្ខ នៃការយាងចូលទីវង្គត់របស់សម្តេចព្រះបាទនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ កាលពីពេលថ្មីៗនេះ ហើយលោកក៏បានមានប្រសាសន៍ទៀតថា នេះគឺជាការបាត់បង់ដ៏ធំធេងចំពោះប្រជាជនកម្ពុជានូវព្រះមហាវីរក្សត្រ ដែលមានស្នាប្រហស្ថជាច្រើនក្នុងការងារសង្គមជាតិ ។

លោកនាយកប្រតិបត្តិរូបនោះក៏បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ពិការភាពអាស៊ីប៉ាស៊ីហ្វិច គឺជាមជ្ឈមណ្ឌលប្រចាំតំបន់មួយ ដែលបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបំពេញការងារលើវិស័យពិការភាព និងការអភិវឌ្ឍ ។

តមកលោកក៏បានកោតសរសើរដល់កម្ពុជាក្នុងវិស័យពិការភាព ដែលកន្លងមកតែងតែអនុវត្តបានយ៉ាងល្អ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិ ។

ថ្លែងនៅក្នុងជំនួបពិភាក្សានោះផងដែរឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណដល់លោកនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ពិការភាពអាស៊ីប៉ាស៊ីហ្វិច ដែលបានសម្តែងនូវការចូលរួមរំលែកព្រះរាជមរណទុក្ខដ៏ក្រៀមក្រំរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ។

តមកឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងអំពីការងារអភិវឌ្ឍន៍សហគមន៍សម្រាប់ជួយជនពិការ ក៏ដូចជាការបង្កើតក្រុមជួយខ្លួនឯង ដែលនេះសុទ្ធតែជាការយកចិត្តទុកដាក់ចំពោះជនពិការ ពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការបានចែងថា ស្ថាប័នរដ្ឋត្រូវទទួលយកជនពិការចំនួន ២% និងឯកជនចំនួន ១% ឲ្យចូលបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួន ។

ជាទីបញ្ចប់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់ អង្គការសហប្រជាជាតិ ដែលនេះវាមិនមែនជាការលំបាកនោះទេ ប៉ុន្តែអ្វីដែលជាការលំបាកនោះ គឺនៅត្រង់ការអនុវត្ត ឲ្យស្របតាមអនុសញ្ញានេះប៉ុណ្ណោះ ៕

 

ដៃគូរបស់យើង