រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាជនពិការ ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី ៣៣

ចុះផ្សាយ: ថ្ងៃទី08 ខែ12 ឆ្នាំ2015

ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៥ នេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាជនពិការ ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី ៣៣ ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងារសកម្មភាពជនពិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសុភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ពិធីនេះក៏មានការចូលរួមពីមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះឯកឧត្តម កែវ រ៉េមី បាននាំយកថវិការបស់ឯកឧត្តមបណ្ឌិតសុភាចារ្យ សុខ អាន ឧបត្ថម្ភដល់មន្ត្រីដែលជាជនពិការចំនួន ៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០មុឺនរៀល។

 

ដៃគូរបស់យើង