រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​នាយិកា​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី ហ្វៀមអេដ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ

ចុះផ្សាយ: ថ្ងៃទី28 ខែ05 ឆ្នាំ2013

ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី អនុញ្ញាតឲ្យលោកស្រី ម៉ារី សុន នាយិកាកម្មវិធីប្រចាំតំបន់អាស៊ី ហ្វៀមអេដ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

លោកស្រី ម៉ារី សុន នាយិកាកម្មវិធីប្រចាំតំបន់អាស៊ី ហ្វៀមអេដ មានប្រសាសន៍ថា ហ្វៀមអេដ គឺត្រូវបានប្រើប្រាស់កម្លាំងភាពយន្ត ដើម្បីលើកកំពស់សុខភាព ពង្រឹងសហគមន៍ និងធ្វើឲ្យប្រសើរឡើងផ្នែកជីវិតរស់នៅរបស់ប្រជាជន ដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុត ហើយចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមក ហ្វៀមអេដ បានធ្វើការសហការជាមួយ UNHCR និងបណ្តាអង្គការជុំវិញពិភពលោក ដើម្បីនាំមកនូវព័ត៌មានសំខាន់ៗទាក់ទងនឹងបញ្ហាសុខភាព សុវត្ថិភាព កិច្ចការពារកុមារ និងស្ត្រី និងបញ្ហាផេ្សងៗទៀត ដែលពាក់ព័ន្ធនឹងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ។

លោកស្រី ម៉ារី សុន មានប្រសាសន៍ទៀតថា ហ្វៀមអេដ អេស៊ា មានគោលបំណងស្វែងរកឱកាសដើម្បីចាប់ផ្តើមកម្មវីធីរបស់ខ្លួននៅក្នុង ប្រទេសកម្ពុជា ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាល ជាមួយនឹងការចាប់ផ្តើមបញ្ចាំងដល់ទស្សនិកជន តាមរយៈភាពយន្តចល័ត ដែលមានខ្លឹមសារអប់រំ និងសង្គ្រោះជីវិតដល់សហគមន៍នៅគ្រប់បណ្ដាខេត្ត ហើយ ហ្វៀមអេដ នឹងធ្វើការសហការជាមួយបណ្តាអង្គការសង្គមស៊ីវិល និងក្រុមសហគមន៍មូលដ្ឋាន ដើម្បីធ្វើឲ្យពួកគេជួយខ្លួនឯងបាន តាមរយៈការនិយាយរឿងប្រាប់គ្នាទៅវិញទៅមក ការចែករំលែកបទពិសោន៍ និងការសប្បាយ ។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារនេះផងដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះខ្សែវីដេអូអប់រំដែល ហ្វៀមអេដ បានផលិតឡើងក៏ដូចជាស្វាគមន៍ចំពោះគម្រោងការក្នុងការចាប់ផ្តើម អនុវត្តកម្មវិធីរបស់ ហ្វៀមអេដ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលនេះ គឺពិតជាឱកាសមួយសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងផងដែរ  ហើយឯកឧត្តមសង្ឃឹមថា ហ្វៀមអេដ នឹងក្លាយទៅជាអង្គការដៃគូមួយក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាល ជាដៃគូរបស់ក្រសួងជាង ២០០ទៀត នាពេលអនាគត ដើម្បីពង្រឹងពង្រីកវិស័យសង្គមកិច្ច ឲ្យកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើកិច្ចការសង្គមជាច្រើនជាមួយនឹងជនក្រីក្រងាយរងគ្រោះ ជនអនាថា ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា កុមារពិការ និងជនពិការ ហើយក្រសួង គឺពិតជាត្រូវការការអប់រំតាមរយៈខ្សែវីដេអូប្រភេទនេះច្រើនទៀត ដើម្បីធ្វើការអប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់នូវរាល់បញ្ហាសង្គមជាច្រើនដូចជា ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការទប់ស្កាត់ការជួញដូរមនុស្ស និងកុមារលុបបំបាត់ការរើសអើងជនពិការ ។ល។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ទាក់ទងនឹងបញ្ហាកុមារជនពិការ ជនងាយរងគ្រោះ មនុស្សចាស់ គឺក្រសួងតែងតែមានផលិតខ្សែវីដេអូខ្លីៗ ដើម្បីដាក់បញ្ចាំងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីបញ្ហាប្រឈម និងដំណោះស្រាយនៅក្នុងសង្គមផងដែរ ៕


ដកស្រង់ចេញពីគេហទំព័រ ក្រសួង ស.អ.យ

ដៃគូរបស់យើង