រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ ជនពិការគ្រប់រូប តែងទទួលបានក្តីអាណិតស្រឡាញ់ពីសម្តេចតេជោ

ចុះផ្សាយ: ថ្ងៃទី01 ខែ02 ឆ្នាំ2016

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានសរសេរសារយ៉ាងខ្លីនៅលើទំព័រ Facebook របស់ខ្លួនថា ជនពិការគ្រប់រូបនៅកម្ពុជា តែងទទួលបានសេចក្តីអាណិតស្រឡាញ់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការនៅគ្រប់ទីកន្លែង និងគ្រប់វិនាទី។

សាររបស់ឯកឧត្តម ឯម ច័ន្ទមករា បានរំលេចឡើងជាមួយរូបភាពជាច្រើនសន្លឹក នៃសាមញ្ញភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងសំណេះសំណាលជាមួយស្រ្តីចំណាស់ម្នាក់ជាជនពិការ ហើយថែមទាំងបានជួយរុញរទេះស្រ្តីពិការរូបនោះថែមទៀត គ្រាសម្តេចចេញហាត់ប្រាណនៅសួនច្បារមុខផ្ទះរបស់នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ។ សម្តេចនាយករដ្ឋមន្រ្តីនៅរសៀលថ្ងៃនេះ ក៏បានអញ្ជើញហាត់ប្រាណនៅតាមសួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង ព្រមទាំងបានសំណេះសំណាល និងថតរូប Selfie ជាមួយប្រជាពលរដ្ឋយ៉ាងល្អូកល្អិនថែមទៀតផង។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា រូបភាពទាំងនេះ បានបង្ហាញថា នាយករដ្ឋមន្រ្តីកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចចំពោះជនពិការកម្ពុជា។ ឯកឧត្តម ឯម ច័ន្ទមករា ក្នុងនាមជាអ្នកតែងបានធ្វើការអស់កម្លាំងកាយចិត្តដើម្បីបុព្វហេតុពិការភាពនៅកម្ពុជានោះ បានបង្ហាញក្តីរំភើបរីករាយពន់ពេកក្រៃ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា សកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាកម្លាំងចិត្តដ៏ខ្លាំងក្លាថែមទៀត ដល់ជនពិការកម្ពុជាគ្រប់រូបប្រឹងប្រែងជម្នះគ្រប់ឧបស័គ្គនៅក្នុងជីវិត៕

 

ដៃគូរបស់យើង