រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថ​ម្ភ​រទេះ​រុញ​សម្រាប់​ជន​ពិ​ការ, សម្ភារ​និង​ថវិកា​មួយ​ចំនួន​ជូន​ប្អូន​ប្រុស ​​​ខាត់ សុភា ដែល​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ

ចុះផ្សាយ: ថ្ងៃទី24 ខែ02 ឆ្នាំ2016

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ បានឧបត្ថម្ភ គ្រឿងឧបភោគ-បរិភោគ រទេះរុញសម្រាប់ជនពិការ និងថវិកាមួយចំនួន ជូនលោក ខាត់ សុភា អាយុ ៣២ឆ្នាំ មានទីលំនៅភូមិភា សង្កាត់ ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាជនរងគ្រោះដោយសារអគ្គិភ័យ។

លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំការសួរសុខទុក្ខ និងសម្តែងការសោកស្តាយពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះដែលកើតមានឡើងលើក្រុមគ្រួសារប្អូនប្រុស ខាត់ សុភា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៥ កន្លងទៅនេះ ដែល បណ្តាលឱ្យទទួលរងគ្រោះធ្ងន់ធ្ងរ ហើយក្លាយខ្លួនជាជន ពិការរហូតមកដល់សព្វថ្ងៃនេះ។ ក្រៅពីថវិកា និងរទេះរុញសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភជូនប្អូនប្រុស រួមមាន៖ អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤០កំប៉ុង ទឹកសុទ្ធ ២កេស ទឹកសណ្តែក ១កេស ទឹកត្រឡាច ១កេស ទឹកត្រចៀកកាំ ២យួរ តង់២ មុង២ ភួយ២ សារុង២ ក្រម៉ា២ និងថវិកាមួយចំនួន។

ប្អូនប្រុស ខាត់ សុភា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ ចំពោះអ្នកមានជីវភាពខ្វះខាតដូចជារូបប្អូនប្រុសនេះ ៕

ដៃគូរបស់យើង