រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបាន សមែ្តងការរំភើបចិត្តនូវការសណ្តោសប្រណីរបស់សម្តេចតេជោ ចំពោះជនពិការ លោក បួញ សុភក្តិ

ចុះផ្សាយ: ថ្ងៃទី12 ខែ03 ឆ្នាំ2016

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបាន សមែ្តងការរំភើបចិត្តនូវការសណ្តោសប្រណីរបស់សម្តេចតេជោ ចំពោះជនពិការ លោក បួញ សុភក្តិ

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញនូវទឹកចិត្តរំភើបជាខ្លាំងបន្ទាប់ពីបានដឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចំណាយពេលវេលាដ៏មានតម្លៃបំផុតរបស់សម្តេច ដើម្បីអានសាររបស់លោក បួញ សុភក្តិ ជាជនពិការដែលតែងតែសរសេររៀងរាល់ពេលតាម Facebook របស់សម្តេចតេជា។

ក្នុងនាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ដែលជាអ្នកទទួលបន្ទុកការងារក្នុងវិស័យពិការភាព លោកបានសម្តែងនូវការអបអរសាទរ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ក្តីអាណិតអាសូរ សណ្តោសប្រណីសម្រេចផ្តល់ផ្ទះធ្វើអំពីថ្ម១ខ្នង និងមានដីសម្រាប់ដាំបន្លែបង្ការ នៅភូមិអភិវឌ្ឍន៍តាកែនកោះស្លា ខេត្តកំពត ដើម្បីលោក បួញ សុភក្តិ មានឱកាសបានកសាងជីវភាពរស់នៅនិងដើម្បីអនាគតល្អជាមួយកូន ប្រពន្ឋនៅទីនោះ។

ឯកឧត្តម អគ្គលេខាធិការ បានបន្តថា ទឹកចិត្តនិងព្រហ្មវិហារធម៌ដ៏ថ្លៃថា្លរបស់សម្តេចទាំងពីរ គឺជាភាពកក់ក្តៅជាទីបំផុត ក្នុងមានសម្តេចជាឪពុក ម្តាយ របស់ប្រជាជន បើរស់នៅទីកន្លែង ណាក្តីមិនថាទីក្រុងឬទីជនបទ សម្តេចតែងបានផ្តល់ក្តីស្រលាញ់ និងបានខិតខំដោះស្រាយរាល់ទុក្ខលំបាករបស់ជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងទៀតថា លោក បួញ សុភក្តិ មានអាយុ៣០ឆ្នាំ ជាជនពិការដៃជើងពីកំណើត មានជីវភាពក្រលំបាក មានស្រុកកំណើតរស់នៅក្នុងភូមិ បឹងព្រះ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ លោក បួញ សុភក្តិ មានពិការភាពតែម្នាក់ឯងគត់ ក្នុងចំណោះបងប្អូនចំនួន០៤នាក់ ដែលសុទ្ឋតែមានជីវភាពក្រីក្រដូចៗគ្នា។ លោកមានប្រពន្ធ និងកូនទាំងអស់ចំនួន២នាក់ ស្រី១ ប្រុស១ ដោយកូនច្បងមានអាយុ១៤ឆ្នាំ។ ដោយសារជីវភាពក្រខ្វះខាត លោក បួញ សុភក្តិ បានសម្រេចចិត្តមករស់នៅក្រុងភ្នំពេញ ស្ថិតក្នុងភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយជួលបន្ទប់ស្នាក់នៅក្នុង តំលៃ២៥ដុល្លាក្នុង១ខែ ដែលថ្លៃបង់បន្ទប់ឈ្នួលនេះ បានមកពីការដែលលោកអង្គុយសុំទានគេ នៅតាមផ្លូវសាធារណៈផ្សេងៗ និងប្រពន្ធដើររើសអេតចាយ បានប្រាក់កម្រៃបន្តិបន្តួច ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានបន្ថែមទៀតថាបច្ចុប្បន្ននេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញយ៉ាងសកម្មអំពីការបើកផ្តល់ររបបគោល នយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ដោយបច្ចុប្បន្ននេះខាងក្រសួងសង្គមកិច្ច កំពុងដំណើរការសាកល្បងនៅខេត្តប៉ៃលិន ចាប់តាំងពីខែមករា ឆ្នាំ ២០១៦មក។

ដៃគូរបស់យើង