រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម វង សូត៖ រាជរដ្ឋាភិបាល អាណត្តិថ្មី យកចិត្តទុកដាក់ ចំពោះវិស័យពិការភាព ដើម្បីកាត់បន្ថយ ភាពក្រីក្រ

ចុះផ្សាយ: ថ្ងៃទី17 ខែ10 ឆ្នាំ2013

រដ្ឋមន្ត្រីថ្មី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ឯកឧត្តម វង សូត បានថ្លែងបញ្ជាក់ទៅអង្គការ កម្ពុជាត្រាស្តថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិថ្មី ផ្តោតការយកចិត្តទុកដាក់ចំពោះវិស័យពិការភាព ដើម្បី កាត់បន្ថយភាពក្រីក្រក៏ដូចជាសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនជនពិការ។

ការថ្លែងរបស់ឯកឧត្តម រដ្ឋមន្រ្តី វង សូត បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសដែលលោក អនុញ្ញាតឲ្យលោក ខាសិន ហាត នាយកប្រតិបត្តិនៃអង្គការកម្ពុជាត្រាស្ត និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារគ្រាបំពេញ ទស្សនៈកិច្ចនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី វង សូត ក្នុងជំនួបពីភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អង្គការកម្ពុជាត្រាស្ត បានថ្លែងថា ឆ្នាំ២០១៣-២០ ១៨ គឺជា អាណត្តិទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  នៃព្រះរាជាណាចក្រ កម្ពុជា គឺផ្តោតការយកចិត្តទុកដាក់ចំពោះវិស័យពិការភាព សំដៅកាត់បន្ថយភាពក្រីក្រ ក៏ដូច ជាសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនជនពិការ។

លោក ខាសិន ហាត មានប្រសាសន៍ថា អង្គការកម្ពុជាត្រាស្តមានកម្មវិធីការងារជាច្រើន ក្នុងបណ្តាប្រទេស នៅ តំបន់អាស៊ី គឺកើតមកពីប្រទេសកម្ពុជាផ្ទាល់ ដែលបានផ្តល់នូវបទពិសោធន៍ និងគំរូល្អៗ ដល់គម្រោងកម្មវិធីនានា  របស់អង្គការកម្ពុជាត្រាស្ត ជាពិសេសផ្នែកអវៈយវៈសិប្បនិម្មិត និងរណបនេះតែម្តង។ 

លោក ខាសិន ហាត មានប្រសាសន៍ទៀតថា អង្គការរបស់ លោកមានបំណងស្នើសុំចុះកិច្ចព្រមព្រៀងជាមួយនឹង វិទ្យាស្ថាន ជាតិសង្គមកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងរហូត ដល់ឆ្នាំ ២០២០ ផង ដែរ។

អង្គការកម្ពុជាត្រាស្ត ក៏នឹងប្រគល់រថយន្តចំនួន ២គ្រឿង ដល់វិទ្យាស្ថានជាតិសង្គមកិច្ច តាមរយៈក្រសួងសង្គមកិច្ច  អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃ ក៏ដូចជាបន្តនិរន្តរភាពលើវិស័យស្តារលទ្ធភាពពលកម្មនៅកម្ពុជា ឲ្យមានលក្ខណៈល្អប្រសើរបន្ថែមទៀត។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារនេះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ  សម្បទា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងអង្គការកម្ពុជា ត្រាស្ត និងក្រសួង សង្គមកិច្ច ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រលើ កម្មវិធីពិការភាពទាំងថវិកា និងសម្ភារៈបច្ចេកទេស នៅកម្ពុជា ជាពិសេស គាំទ្រលើមហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិមិ្មត និងរណប។

ឯកឧត្តមរដ្ឋន្រ្តីមានប្រសាសន៍ទៀតថា ចំពោះសំណើលើការចុះកិច្ចព្រមព្រៀង និងកម្មវិធីការងាររបស់អង្គការកម្ពុជា ត្រាស្ត គឺឯកភាព និងគាំទ្រទាំងស្រុង ហើយលោកសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការនេះ ឲ្យរិតតែល្អប្រសើរ  ហើយបន្តរហូត លើសពីឆ្នាំ ២០២០ទៀត សំដៅស្តារលទ្ធភាពពលកម្មដល់ជនពិការគ្រប់រូបនៅទូទាំងប្រទេស។

ឯកឧត្តម វង សូត ក៏មានប្រសាសន៍ជូនពរជ័យជូនដល់លោក ខាសិន ហាត និងសហការី ឲ្យជួបតែភាពជោគជ័យក្នុង ភារកិច្ច ការងារ ក្នុងអំឡុងពេលធ្វើទស្សនៈកិច្ចនៅកម្ពុជា ហើយលោកសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា បានយូរអង្វែងតទៅមុខទៀត៕

ដៃគូរបស់យើង