រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង ស្តីពី​គម្រោង​ស្តារ​លទ្ធភាព​ពលកម្ម​ជន​ពិការ​តាម​សហគមន៍ ជាមួយ​អង្គការ​បេសក​កម្ម​ភិវឌ្ឍន៍​ជន​ពិការ​កម្ពុជា (ស៊ីឌី​អិមឌី)

ចុះផ្សាយ: ថ្ងៃទី10 ខែ04 ឆ្នាំ2013

ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣ នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រារព្ធពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង គម្រោងការ រវាងក្រសួង សង្គមកិច្ច និងអង្គការបេសកកម្ម អភិវឌ្ឍន៍ជនពិការកម្ពុជា ហៅកាត់ថា CDMD សម្រាប់គម្រោងស្តារលទ្ធភាព ពលកម្មជនពិការ តាមសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ហាវ ប៊ុនសែ រដ្ឋលេខាធិការ ។

លោក ញ៉ឹប ធី នាយកប្រតិបត្តិ អង្គការបេសកកម្មអភិវឌ្ឍន៍ ជនពិការកម្ពុជា មានប្រសាសន៍ថា អង្គការរបស់លោក គឺជាអង្គការជាតិមិនមែនរដ្ឋាភិបាលមួយ ដែលបានបង្កើតឡើង ក្នុងឆ្នាំ ២០០៦ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ សិទ្ធិជនពិការ និងសម្របសម្រួល ការរាប់បញ្ចូលពិការភាព ក្នុងកម្មវិធីអភិវឌ្ឍន៍នានា ដោយគ្មានការរើសអើង ។

លោក ញ៉ឹប ធី មានប្រសាសន៍ទៀតថា អង្គការបេសកកម្ម អភិវឌ្ឍន៍ជនពិការកម្ពុជា បានចាត់ទុកការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ គឺជាកត្តាសំខាន់មួយ ហើយយើង មិនអាចឈានទៅ សម្រេចគោលដៅ របស់យើងបានទេ ប្រសិនបើគ្មាន កិច្ចសហការល្អ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាដៃគូ ដើម្បីអភិវឌ្ឍសហគមន៍ សម្រាប់ជនពិការ និងគ្រួសារជនពិការ ជាពិសេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

មានប្រសាសន៍ នាឱកាសនោះដែរ ឯកឧត្តម ហាវ ប៊ុនសែ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះអង្គការបេសកកម្ម អភិវឌ្ឍន៍ជនពិការកម្ពុជា ដែលកន្លងមកតែងតែផ្តល់នូវការគាំទ្រ និងកិច្ចសហការយ៉ាងល្អ ជាមួយក្រសួង ក្នុងការលើកស្ទួយ វិស័យពិការភាព នៅកម្ពុជា តាមរយៈការអនុវត្តកម្មវិធី ស្តារលទ្ធភាពពលកម្មជនពិការ នៅតាមសហគមន៍ ដែលនេះជាយុទ្ធសាស្ត្រមួយ សម្រាប់ស្តារលទ្ធភាពពលកម្ម ជូនជនពិការ ផ្តល់ឱកាសស្មើភាពគ្នា កាត់បន្ថយភាពក្រីក្រ និងការរាប់បញ្ចូលជនពិការទៅក្នុងសង្គម ។

ឯកឧត្តម ហាវ ប៊ុនសែ រដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា គម្រោងស្តារលទ្ធភាពពលកម្មជនពិការ នៅតាមសហគមន៍របស់អង្គការ CDMD ដែលចុះហត្ថលេខានាថ្ងៃនេះ គឺពិតជាគម្រោងការមួយ យ៉ាងសំខាន់ណាស់ ក្នុងការជម្រុញវិស័យពិការភាព នៅកម្ពុជាឲ្យមានដំណើរការ ទៅមុខ ជាពិសេស ក្រោយពេលដែលកម្ពុជា បានផ្តល់សច្ចាប័ន លើអនុសញ្ញាស្តីពីសិទ្ធិ ជនពិការរបស់អង្គការសហប្រជាជាតិ កាលពីដើមឆ្នាំ ២០១៣ កន្លងទៅនេះ ។

ឯកឧត្តម ហាវ ប៊ុនសែ បានបន្តទៀតថា វឌ្ឍនភាពនៃវិស័យពិការភាព ដែលកម្ពុជាទទួលបាន នាពេលបច្ចុប្បន្ននេះ គឺបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប៉ុន្តែក្នុងនោះក៏មិនអាចខ្វះបាន នូវការរួមវិភាគទាន ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីសំណាក់អង្គការ ដែលជាដៃគូអភិវឌ្ឍន៍នានា ផងដែរ ។   

គួរបញ្ជាក់ផងដែរថា គម្រោងស្តារលទ្ធភាពពលកម្មជនពិការ តាមសហគមន៍នេះ មានរយៈពេល ០៣ឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣ នឹងត្រូវបញ្ចប់នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ដែលមានទំហំថវិកាសរុប ១.០៧៧.១២៧ ដុល្លាអាមេរិក ហើយគ្រោងនេះ នឹងអនុវត្តនៅរាជធានី ខេត្ត ចំនួន ៥ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, តាកែវ, កំពត និង កំពង់ស្ពឺ ។

តមក ឯកឧត្តម ហាវ ប៊ុនសែ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ញ៉ឹប ធី នាយកប្រតិបត្តិអង្គការ បេសកកម្មអភិវឌ្ឍន៍ជនពិការកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងការថ្មីនេះ សម្រាប់ការស្តារលទ្ធភាព ពលកម្មជនពិការ តាមសហគមន៍ ៕

 

ដៃគូរបស់យើង