រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម​​បណ្ឌិត​​រដ្ឋមន្រ្តី អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ ជា​មួយ​តំណាង​អង្គ​ការ AusAID តំណាង​អង្គ​ការ UNICEF និង​តំណាង​អង្គការ UNDP

ចុះផ្សាយ: ថ្ងៃទី05 ខែ04 ឆ្នាំ2013

នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមបណ្ឌិត អិុត សំហេងង រដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការ AusAID តំណាងអង្គការ Unicef និងតំណាងអង្គការ UNDP ពាក់ព័ន្ធនឹងគម្រោងកម្មវិធីរួមលើវិស័យពិការភាព ។

មានប្រសាសន៍បើកកិច្ចប្រជុំនេះផងដែរ ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណចំពោះ AusAID, Unicef និង UNDP ដែលកន្លងមកតែងតែផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួង ហើយចំពោះវឌ្ឍនភាពលើគ្រប់វិស័យដែលទទួលបាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប៉ុន្តែក្នុងនោះក៏មិនអាចខ្វះ បាននូវការរួមវិភាគទានទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីសំណាក់អង្គការដែលជាដៃគូនានា ជាពិសេស អរគុណ ដល់ AusAID ដែលបានចាត់ទុកកម្ពុជា គឺជាប្រទេសគោលដៅមួយក្នុងការអភិវឌ្ឍវិស័យពិការភាព ។

តមក លោកស្រី មេហ្គេន មែក គយ ទីប្រឹក្សារបស់អង្គការ AusAID មានប្រសាសន៍ថា AusAID, Unicef និង UNDP នឹងធ្វើការអនុវត្តរួមគ្នានូវគម្រោងកម្មវិធីរួមថ្មីមួយ ពាក់ព័ន្ធនឹងវិស័យពិការភាព ហើយក្នុងរយៈពេលកន្លងមក អង្គការទាំង ៣ ខាងលើ បានជួយដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការពង្រឹងនូវសិទ្ធិ និងគុណភាពជីវិតរបស់ជនពិការ ហើយលោកស្រី មេហ្គេន យល់ឃើញថា ក្រសួងក៏នៅតែត្រូវការ AusAID ដែល ជាអង្គការដៃគូមួយ ដើម្បីជួយឧបត្ថម្ភគាំទ្របន្តទៀត ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការ សហប្រជាជាតិផងដែរ ។

លោក ដេវីធ ឡូ ប្រធានក្រុមរៀបចំគម្រោងកម្មវីធីពិការភាពរួម មានប្រសាសន៍លើក ឡើងអំពីដំណើរការនៃការរៀបចំកម្មវិធីរួមថ្មីនេះ ដែលបង្ហាញពីឱកាសដ៏ល្អ ដើម្បីទាក់ទាញដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការធ្វើឲ្យប្រសើរឡើងសម្រាប់ជនពិការនៅកម្ពុជា ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ព្រមជាមួយនឹងការ ទទួលខុសត្រូវ និងការងារទៅតាមវិស័យច្បាសល់លាស់ ស្របទៅនឹងទស្សនៈរបស់ដៃគូអភិវឌ្ឍន៍នីមួយៗ ដែល មានជំនាញស្នូលរៀងៗខ្លួន ។

លោក ដេវីធ ឡូ មានប្រសាសន៍ទៀតថា ក្នុងនាមជាក្រុមរៀបចំ គឺមានតួនាទីខុសត្រូវ និងទទួលបន្ទុកធ្ងន់ ក្នុងការរៀបចំធ្វើយ៉ាងណាបង្កើតនូវកម្មវិធីមួយដ៏ល្អ ដើម្បីឲ្យទទួលបានលទ្ធផលជាអតិបរមា ទៅដល់ជនពិការ ហើយអ្វីដែលនឹងត្រូវធ្វើនាពេលខាងមុខ គឺការសហការជាមួយរាជរដ្ឋាភិបាល ដែលមាន ក្រសួងសង្គមកិច្ច និងអង្គការដែលជាដៃគូអភិវឌ្ឍន៍នានា ថាតើត្រូវរៀបចំ គម្រោងកម្មវិធីពិការភាពរួមនេះយ៉ាង ដូចម្តេច ដើម្បីឲ្យសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រេចបាននូវគោលដៅនេះល្អបំផុត។

តមក ឯកឧត្តមបណ្ឌិត អិុត សំហេងង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ ថា ការរៀបចំនូវកម្មវិធីរួមលើវិស័យពិការភាពនេះ គឺជាក្តីសង្ឃឹមមួយរបស់ក្រសួងសង្គមកិច្ចផងដែរ ដែលការ ត្រៀមរៀបចំនេះ គឺមានលក្ខណៈបច្ចេកទេសដែលប្រមូលគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីបញ្ជូលក្នុងគម្រោងកម្មវិធី នេះ ហើយក្រសួងក៏មានឆន្ទៈខ្ពស់ក្នុងការចូលរួមសហការជាមួយក្រុមរៀបចំគម្រោងកម្មវិធីរួមថ្មីនេះផងដែរ និង ចូលរួមផ្តល់យោបល់ទៅតាមការចាំបាច់ ៕

ដៃគូរបស់យើង