តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
រាជធានីភ្នំពេញ÷ រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាព អញ្ជើញចូលរួមជាតំណាងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងធ្វើជាគ្រូឧទ្ទេសអំពី "បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព (ផាសុកវត្ថុ)" ក្នុងសិក្ខាសាលាផ្សព្វផ្សាយ"ស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្ត ក្រុងសាធារណៈ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារដឹកជញ្ជូនផ្លូវគោក"។
ពិធីនេះប្រារព្វឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងអំពីបរិយាបន្នពិការភាព នៅក្នុងសេវារថយន្តក្រុងសាធារណៈ និងផ្សព្វផ្សាយប្រកាសលេខ១៨៨ និង១៨៩ ប្រក. សក.ដជគ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដល់មន្ត្រីជំនាញនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ រួមទាំងប្រតិបត្តិករកំពុងធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកពាក់ព័ន្ធសរុបចំនួន ២០០នាក់ នៅសាលសហសិក្សា ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។


















