រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យផ្តល់ការអាណិតស្រឡាញ់ចំពោះជនពិការ និងកុំមានការរើសអើង (មានសម្លេង)

ចុះផ្សាយ: ថ្ងៃទី22 ខែ12 ឆ្នាំ2015

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បានអំពាវនាវទៅដល់សាធារណជនទាំងអស់ ឲ្យផ្តល់នូវការអាណិត ស្រឡាញ់ចំពោះជនពិការ ជាពិសេសកុំឲ្យមានការរើសអើងលើជនពិការ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេល ដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កំពុង ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារពិការភ្នែក កុមារគថ្លង់ នៅអង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ។

នាយករដ្ឋមន្រ្តី ដែលទទួលរងពិការភ្នែកម្ខាងក្នុងគ្រាតស៊ូរំដោះប្រទេសជាតិចេញពីភ្នក់ភ្លើងសង្រ្គាម បានថ្លែងអំពាវានាវលើទំព័រ Facebook យ៉ាងដូច្នេះ «សូមបងប្អូនជនរួមជាតិមេត្តាផ្តល់នូវការអាណិត និង ការស្រឡាញ់ចំពោះជនពិការ ព្រមទាំងកុំមានការរើសអើង ចំពោះជនពិការ។ ត្រូវគិតថា រូបគេ រូបយើង កូនគេកូនយើង បងគេ បងយើង ប្អូនគេប្អូនយើង ចៅគេ ចៅយើង។ល។ បើមានករណី ដូចគ្នា ច្បាស់ជាមានទឹកចិត្តដូចគ្នាជាមិនខាន»។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ជាទម្លាប់របស់សម្តេច និងភរិយា តែចុះជួបកុមាពិការ និងគរថ្លង់ នៅអង្គការគ្រួសារ ថ្មី ក្នុង១ឆ្នាំចំនួន ២លើក ដើម្បីសំណេះសំណាលផង និងទទួលទានអាហាររួមគ្នា នៃមណ្ឌលភ្នំពេញថ្មី និងមណ្ឌលច្បារអំពៅ និង ពេល ខ្លះប្រមូលផ្ដុំកុមារ នៃគ្រួសារថ្មីពី ខេត្តបាត់ដំបង សៀមរាប និងកំពង់ចាមផងដែរ។ 

សម្តេចបានបន្ថែមទៀតថា សម្តេចបានចូលរួមជួយអង្គការគ្រួសារថ្មីតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ។ ក្រៅពីការជួបជុំ ២លើកក្នុងមួយឆ្នាំ សម្តេច និងក្រុមគ្រួសារនៅបានជួយឧបត្ថម្ភប្រចាំខែនូវអង្ករ និងថវិកា ដើម្បីរួមចំណែកដល់ដំណើរការមណ្ឌលទាំងអស់នេះ។
សម្តេចបានហៅការជួបជាមួយកុមារពិការ និងគរថ្លង់នេះ បានធ្វើឲ្យសម្តេចមានអារម្មណ៍រីករាយផង និង អាណិតអាសូរផង ហើយក៏ បានផ្តល់ឱកាសឲ្យសម្តេចបានពិចារណារិះរកវិធីជួយដល់ជនពិការផងដែរ៕

ប្រភព:  freshnewsasia.com/index.php/en/14510-2015-12-22-03-03-26.html

សម្លេង: soundcloud.com/fresh-news-1/rn9qlhldgu2g

ដៃគូរបស់យើង