រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការក្រសួងធនធានទឹក និងឧតុនិយម។
ចុះផ្សាយ: ថ្ងៃទី26 ខែ12 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការក្រសួងធនធានទឹក និងឧតុនិយម។
ចុះផ្សាយ: ថ្ងៃទី26 ខែ12 ឆ្នាំ2025
ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វិភាគថវិកាបរិយាបន្នពិការភាព សេចក្តីថ្លែងការណ៍អាម៉ាន-ប៊ែកឡាំងស្តីពីបរិយាបន្នពិការភាពពិភពលោក និងឧបករណ៍កំណត់សម្គាល់ បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ» នៅខេត្តកំពង់ចា
ចុះផ្សាយ: ថ្ងៃទី25 ខែ12 ឆ្នាំ2025
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្ពុជាស្នើសុំការអនុម័តច្បាប់ចូលជាភាគីនៃសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ២០២៥លោក ហុុក លី ប្រធានផ្នែកសិទ្ធិជនពិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ័ន កុយ អគ
ចុះផ្សាយ: ថ្ងៃទី25 ខែ12 ឆ្នាំ2025
កិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី25 ខែ12 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ

ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
រាជធានីភ្នំពេញ÷ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯឧ. អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង បានអញ្ជើញចូលរួមប្រជុំជាមួយតំណាង BMZ, GIZ និង UNICEF នៅការិយាល័យអង្គការ UNICEF ដោយផ្ទាល់និងតាមប្រ័ព្ធអនឡាញផង។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីឈ្វេងយល់និងពិភាក្សាបន្ថែមលើគំនិតផ្តួចផ្តើម «១៥ សម្រាប់ ១៥ - 15 for 15» ដែលចង់ឃើញរាល់សកម្មភាពឬគម្រោងអនុវត្តដោយថវិកាជំនួយបរទេស ឬបាក់កម្ចី ត្រូវមានយ៉ាងតិច ១៥% ផ្តោតលើការងារបរិយាបន្នពិការភាព។
គំនិតផ្តួចផ្តើមនេះ គ្រោងនឹងអនុម័តដោយប្រមុខរដ្ឋាភិបាលនានានៅក្នុងកិច្ចប្រជុំកំពូលជាសកលស្តីពីពិការភាព ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានី ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ដៃគូរបស់យើង