រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការក្រសួងធនធានទឹក និងឧតុនិយម។
ចុះផ្សាយ: ថ្ងៃទី26 ខែ12 ឆ្នាំ2025
ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វិភាគថវិកាបរិយាបន្នពិការភាព សេចក្តីថ្លែងការណ៍អាម៉ាន-ប៊ែកឡាំងស្តីពីបរិយាបន្នពិការភាពពិភពលោក និងឧបករណ៍កំណត់សម្គាល់ បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ» នៅខេត្តកំពង់ចា
ចុះផ្សាយ: ថ្ងៃទី25 ខែ12 ឆ្នាំ2025
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្ពុជាស្នើសុំការអនុម័តច្បាប់ចូលជាភាគីនៃសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ២០២៥លោក ហុុក លី ប្រធានផ្នែកសិទ្ធិជនពិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ័ន កុយ អគ
ចុះផ្សាយ: ថ្ងៃទី25 ខែ12 ឆ្នាំ2025
កិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី25 ខែ12 ឆ្នាំ2025
ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំ "សិក្ខាសាលាពិគ្រោះយោបល់លើកម្មវិធីលើកកម្ពស់បរិយាបន្នពិការភាព" នៅខេត្តកំពង់ចាម
ចុះផ្សាយ: ថ្ងៃទី21 ខែ12 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការក្រសួងធនធានទឹក និងឧតុនិយម។

ចុះផ្សាយ: ថ្ងៃទី26 ខែ12 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការក្រសួងធនធានទឹក និងឧតុនិយម។

ទីស្តីការក្រសួងធនធានទឹក​ និងឧតុ
និយម ៖ ថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ
២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានចាត់តាំង ឯកឧត្តម នេត​ អ៊ុន អគ្គលេខាធិការរង​ នៃអគ្គលេខាធិ
ការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមា
ជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងធនធានទឹក​ និងឧតុ
និយម និងអ្នកពាក់ព័ន្ធ។

ពិធីនេះមានការចូលរួមជាគណៈអធិបតីពីសំណាក់លោក​ ជំទាវ វ៉ាន់​ ចាន់ថូ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងធនធានទឹក​ និងឧតុនិយម។ 

លោកជំទាវ​ ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ សកម្ម
ភាពជនពិការក្រសួងធនធានទឹក​ និង
ឧតុនិយម​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការសរុបចំនួន ២៦នាក់ (ស្រី ៨នាក់ មានពិការភាព ១នាក់) នៅ​ក្រសួងធនធានទឹក​ និង​ឧតុនិយម​។

សូចនាករដែលពាក់ព័ន្ធ​នឹងក្រសួងធន
ធានទឹក​ និងឧតុនិយម​ ក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ
២០២៤-២០២៨ មានដូចជា៖

១. ចំនួនជនមានពិការភាពដែលជាមន្ត្រីរាជការស៊ីវិល​ និងមន្ត្រីជាប់កិច្ចសន្យាស្ថិតក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល
២. ចំនួនយុទ្ធសាស្ត្រ​ ឬសកម្មភាពពាក់
ព័ន្ធនឹងពិការភាពនៅក្នុងផែនការរបស់ស្ថាប័ន
៣. ចំនួនថវិការដ្ឋសម្រាប់ការងារពិការ
ភាពក្នុងស្ថាប័ន
៤. ចំនួនកញ្ចប់ថវិកាគ្រោងសម្រាប់ការងារពិការភាពក្នុងស្ថាប័ន
៥. ចំនួនមន្ត្រីរាជការនៅក្នុងស្ថាប័នបានចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធពិការ
ភាព។








ដៃគូរបស់យើង