រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ចុះផ្សាយ: ថ្ងៃទី14 ខែ12 ឆ្នាំ2025
កិច្ចសន្ទនារវាងអ្នករៀចំគោលនយោបាយ និងអង្គការតំណាងជនពិការ ក្រោមប្រធានបទ «តួនាទីរបស់អង្គការតំណាងជនពិការ និងការរួមក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅថ្នាក់ក្រោមជាតិ»។
ចុះផ្សាយ: ថ្ងៃទី14 ខែ12 ឆ្នាំ2025
ពិធីបើកវគ្គបណ្ដុះបណ្ដាលអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្ដកំពត
ចុះផ្សាយ: ថ្ងៃទី11 ខែ12 ឆ្នាំ2025
ឯកឧត្ដម ម៉េត មករា បានជួបប្រជុំពិភាក្សាជាមួយជាទីប្រឹក្សាឯករាជ្យ វាយតម្លៃពីលទ្ធផលរបស់ កម្មវិធីការពន្លឿនសិទ្ធិជនមានពិការភាពក្នុងប្រទេសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី10 ខែ12 ឆ្នាំ2025
ពិធីបើកវគ្គបណ្ដុះបណ្ដាលអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្ដតាកែវ
ចុះផ្សាយ: ថ្ងៃទី09 ខែ12 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំ "សិក្ខាសាលាពិគ្រោះយោបល់លើកម្មវិធីលើកកម្ពស់បរិយាបន្នពិការភាព" នៅខេត្តកំពង់ចាម

ចុះផ្សាយ: ថ្ងៃទី21 ខែ12 ឆ្នាំ2025
ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំ "សិក្ខាសាលាពិគ្រោះយោបល់លើកម្មវិធីលើកកម្ពស់បរិយាបន្នពិការភាព" នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិក អចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក "សិក្ខាសាលាពិគ្រោះយោបល់លើកម្មវិធីលើកកម្ពស់បរិយាបន្នពិការភាព" នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

សិក្ខាសាលានេះសហការរៀបចំដោយអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលគាំទ្រដោយមូលនិធិពិការភាពសកល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ចាម កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ អង្គការតំណាងជនមានពិការភាព អង្គការវេទិការស្ដ្រីនិងកុមារពិការ អង្គការមិនមែនរដ្ឋាភិបាល សរុប ប្រមាណ ៦៩នាក់ (ស្រី ២៣នាក់ មានពិការភាព ២៧នាក់ ១៤ស្រីនាក់)។

សិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖
១.បង្ហាញពីលទ្ធផលនៃកម្មវិធីរួមគ្នាស្តីពីការពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជាឆ្នាំ២០២២-២០២៥
២.បង្ហាញពីលទ្ធផលនៃការរកឃើញលើការងារជាអទិភាពស្តីពីបរិយាបន្ពិការភាពសម្រាប់ឆ្នាំ ២០២៦-២០២៨
៣.ប្រមូលធាតុចូលនិងអនុសាសន៍លើយុទ្ធសាស្រ្តការងារជាអទិភាពបរិយាបន្ពពិការភាព ២០២៦-២០២៨
៤.កសាងផែនការសកម្មភាពជា អទិភាពប្រចាំឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ៕































ដៃគូរបស់យើង