រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្ដម ម៉េត មករា បានជួបប្រជុំពិភាក្សាជាមួយជាទីប្រឹក្សាឯករាជ្យ វាយតម្លៃពីលទ្ធផលរបស់ កម្មវិធីការពន្លឿនសិទ្ធិជនមានពិការភាពក្នុងប្រទេសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី10 ខែ12 ឆ្នាំ2025
ពិធីបើកវគ្គបណ្ដុះបណ្ដាលអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្ដតាកែវ
ចុះផ្សាយ: ថ្ងៃទី09 ខែ12 ឆ្នាំ2025
អបអរទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» !
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2025
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ពិធីបើកវគ្គបណ្ដុះបណ្ដាលអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្ដកំពត

ចុះផ្សាយ: ថ្ងៃទី11 ខែ12 ឆ្នាំ2025
ពិធីបើកវគ្គបណ្ដុះបណ្ដាលអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្ដកំពត

ខេត្តកំពត ៖ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម វ័ន កុយ អគ្គលេខាធិការងនៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល អនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តកំពត។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺ៖
១. លើកកម្ពស់ការយល់ដឹងរបស់ ក.ស.ជ. ខេត្ត ស្តីពីសិទ្ធិជនមានពិការភាព និងគំរូសិទ្ធិមនុស្សដូចមានចែងក្នុងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងក្របខ័ណ្ឌជាតិ។
២. សាកល្បង និងកែលម្អសៀវភៅណែនាំ និងកម្មវិធីបណ្តុះបណ្តាល តាមរយៈវគ្គកសាងសមត្ថភាពសម្រាប់ ក.ស.ជ. ខេត្ត លើកកម្ពស់ការផ្តល់សេវាបរិយាបន្ន និងការចូលរួមប្រកបដោយអត្ថន័យរបស់ជនមានពិការភាព។
៣. ពង្រឹងសមត្ថភាពរបស់ ក.ស.ជ. ក្នុងការសម្របសម្រួល និងគាំទ្រ ក.ស.ជ. ខេត្ត ក្នុងការអនុវត្តការប្តេជ្ញាចិត្តមានចែងក្នុង CRPD នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីជនមានពិការភាព និងអង្គការតំណាងរបស់ពួកគេ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ខាន់ សុខា អភិបាលរងនិងជាអនុប្រធាន ក.ស.ជ ខេត្តកំពត កញ្ញា ដាអ៉ឹន គីម មន្រ្តីសិទ្ធិមនុស្ស នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធ សរុបចំនួន ៤៧ នាក់ (ស្រី ១៣នាក់ មានពិការភាព ៤នាក់ ស្រី ១ នាក់) នៅសណ្ឋាគារកំពតស្វីតប៊ូទិក៕



















ដៃគូរបស់យើង