ឯកឧត្ដម ម៉េត មករា បានជួបប្រជុំពិភាក្សាជាមួយជាទីប្រឹក្សាឯករាជ្យ វាយតម្លៃពីលទ្ធផលរបស់ កម្មវិធីការពន្លឿនសិទ្ធិជនមានពិការភាពក្នុងប្រទេសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី10 ខែ12 ឆ្នាំ2025
ឯកឧត្ដម ម៉េត មករា បានជួបប្រជុំពិភាក្សាជាមួយជាទីប្រឹក្សាឯករាជ្យ វាយតម្លៃពីលទ្ធផលរបស់ កម្មវិធីការពន្លឿនសិទ្ធិជនមានពិការភាពក្នុងប្រទេសកម្ពុជា ទីស្ដីការក្រសួង ស.អ.យ. ៖ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានជួបប្រជុំពិភាក្សាជាមួយ លោក ចច ការ៉ាសេនី (Gheorghe Caraseni) ទីប្រឹក្សាឯករាជ្យ ដើម្បីវាយតម្លៃពីលទ្ធផលរបស់កម្មវិធីការពន្លឿនសិទ្ធិជនមានពិការភាពក្នុងប្រទេសកម្ពុជា (Accelerating Disability Rights in Cambodia) នៅបន្ទប់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺលោកទីប្រឹក្សាចង់ពិភាក្សារកនូវលទ្ធផល (Outcomes) និងផលជះ (Impact) ដែលកម្មវិធីរួមគ្នានេះ បានអនុវត្តកន្លងមក ដោយ UNDP, OHCHR, UNESCO និង ILO ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត ជាពិសេស ខេត្តកំពង់ចាម កំពង់ស្ពឺ បាត់ដំបង សៀមរាប ត្បូងឃ្មុំ និងខេត្តរតនគិរី៕














ភាសាខ្មែរ
English


