រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អបអរទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» !

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2025
អបអរទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» !

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញធ្វើជាអធិបតីក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» ដោយមានការចូលរួមពី សមាជិក សមាជិកា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អង្គទូត អង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន សិល្បករ សិល្បការនី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនមានពិការភាពសរុបប្រមាណចំនួន ៤ ៥៤១នាក់ នៅសាលមហោស្រពកោះពេជ្រ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះឯកឧត្តម លោកជំទាវ លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក លោកស្រី អ្នកនាង កញ្ញា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បងប្អូនក្មួយៗមានពិការភាពទាំងអស់ ដែលលោកទាំងទ្វេតែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋកម្ពុជាគ្រប់រូបជាពិសេសគឺជនមានពិការភាព។

ឯកឧត្តមសន្តិបណ្ឌិត បានបន្ថែមថា ទិវានេះក៏នឹងផ្តល់នូវកាលានុវត្តភាពថ្មីក្នុងការជំរុញការធ្វើបរិយាបន្ន ពិការភាព នៅក្នុងផែនការសកម្មភាព និងកម្មវិធីនានារបស់ក្រសួង ស្ថាប័ន ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣ ខែធ្នូ ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ កាលពីឆ្នាំ២០២៤ ដោយការផ្លាស់ប្តូរនិងអភិវឌ្ឍន៍វិស័យពិការភាពឱ្យកាន់តែប្រសើរ ឡើងថែមទៀតដែលជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ទិវាជនមានពិការភាពឆ្នាំនេះ ប្រារព្ធឡើងក្នុងគោលបំណង៖ ទី១) លើកកម្ពស់ការយល់ដឹងជាសាធារណៈ៖ ការលើកទឹកចិត្តឱ្យសង្គមយល់និងទទួលស្គាល់សិទ្ធិ ការចូលរួម និងអត្តសញ្ញាណរបស់ជនមានពិការភាពសំដៅលុបបំបាត់ ការរើសអើងនិងការប្រមាថមើលងាយនានា ទី២) ជំរុញការចូលរួមពេញលេញក្នុងសង្គម៖ ជំរុញឱ្យជនមានពិការភាព បានចូលរួមបំពេញតួនាទីសង្គម ការសិក្សា ការសម្រេចចិត្ត និងសេដ្ឋកិច្ចដូចមនុស្សធម្មតា ទី៣) ជំរុញការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យមានការរួបរួម ឆ្លើយតបតាមតម្រូវការរបស់ជនមានពិការភាព ទី៤) ជំរុញឱ្យក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍អនុវត្តវិធានការ ផ្សេងៗដូចជា កែលម្អសេវាសាធារណៈ បង្កើតឱកាសការងារសមស្រប អប់រំ និងអភិវឌ្ឍផាសុកវត្ថុ ទី៥) លើកទឹកចិត្តឱ្យមានការកែលម្អគោលនយោបាយអន្តរវិស័យទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីការអភិវឌ្ឍន៍ប្រកបបរិយាបន្ន និងចីរភាព ទី៦) បង្ហាញអំពីសមិទ្ធផលក្នុងវិស័យពិការភាពដែលកើតឡើងពីកម្លាំង កិច្ចខិតខំប្រឹងប្រែង និងទេពកោសល្យ របស់ជនមានពិការភាពដើម្បីបញ្ជាក់ថាជនមានពិការភាពមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍន៍សង្គមជាតិឡើយ៕
















































































ដៃគូរបស់យើង