រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងអប់រំ យុវជន និងកីឡា
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងមុខងារសាធារណៈ
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
ចុះផ្សាយ: ថ្ងៃទី19 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល

ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល

ទីស្តីការក្រសួងរ៉ែ និងថាមពល ៖ ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល និងអ្នកពាក់ព័ន្ធ។
ពិធីនេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម សុះ ណូរុន អនុរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ (UNDP) សរុបចំនួន ១៦នាក់ (ស្រី ២នាក់ មានពិការភាព ២នាក់) នៅសាលប្រជុំក្រសួង។
សូចនាករដែលពាក់ព័ន្ធនឹងក្រសួងរ៉ែ និងថាមពល ក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ មានដូចជា៖ 
១-ចំនួនជនមានពិការភាព ដែលជាមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យាស្ថិតក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល
២-ចំនួនយុទ្ធសាស្រ្តឬសកម្មភាពពាក់ព័ន្ធនិងពិការភាពនៅក្នុងផែនការរបស់ស្ថាប័ន
៣-ចំនួន ថវិការដ្ឋសម្រាប់ការងារពិការភាពក្នុងស្ថាប័ន
៤-ចំនួនកញ្ចប់ថវិកាគ្រោងសម្រាប់ការងារពិការភាពក្នុងស្ថាប័ន
៥-ចំនួនមន្ត្រីរាជការនៅក្នុងស្ថាប័នបានចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធពិការភាព

Join Us: https://t.me/DACSGCambodia















ដៃគូរបស់យើង