ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វិភាគថវិកាបរិយាបន្នពិការភាព សេចក្តីថ្លែងការណ៍អាម៉ាន-ប៊ែកឡាំងស្តីពីបរិយាបន្នពិការភាពពិភពលោក និងឧបករណ៍កំណត់សម្គាល់ បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ» នៅខេត្តកំពង់ចា
ចុះផ្សាយ: ថ្ងៃទី25 ខែ12 ឆ្នាំ2025
ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វិភាគថវិកាបរិយាបន្នពិការភាព សេចក្តីថ្លែងការណ៍អាម៉ាន-ប៊ែកឡាំងស្តីពីបរិយាបន្នពិការភាពពិភពលោក និងឧបករណ៍កំណត់សម្គាល់ បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ» នៅខេត្តកំពង់ចាម ខេត្តកំពង់ចាម ៖ ថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វិភាគថវិកាបរិយាបន្នពិការភាព សេចក្តីថ្លែងការណ៍អាម៉ាន-ប៊ែកឡាំងស្តីពីបរិយាបន្នពិការភាពពិភពលោក និងឧបករណ៍កំណត់សម្គាល់បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ» ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធ។ ពិធីនេះ មានការចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា និងអ្នកពាក់ព័ន្ធសរុបចំនួន ៧២នាក់ (ស្រី ២៨នាក់ មានពិការភាព ៥នាក់ ស្រី ២នាក់) ដោយសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម អង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) និងអង្គការដៃគូ។ សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណង ចម្បងពីរគឺ៖ ១. លើកកម្ពស់ការយល់ដឹងដល់ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្តអំពីបរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការនិងថវិកាជាតិ ២. តម្រឹមផែនការសកម្មភាពនិងថវិកាក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្តឆ្នាំ២០២៦ ដោយផ្អែកលើផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ៣-ស្វែងយល់និងអនុវត្តប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលនូវសេចក្តីថ្លែងការណ៍សាកលស្តីពីបរិយាបន្នពិការភាព៕






























ភាសាខ្មែរ
English


