រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ដំបូងស្តីពី“ការអនុវត្តអនុសញ្ញាសិទិ្ធជនពិការ”

ចុះផ្សាយ: ថ្ងៃទី30 ខែ12 ឆ្នាំ2015

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា ដើម្បីធ្វើឲ្យការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការទទួលបានប្រសិទ្ធភាពខ្ពស់ ទាមទារឲ្យគ្រប់ភាគី និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសជនពិការតែម្តង ត្រូវចូលរួមគិតគូរ និងអនុវត្តទាំងអស់គ្នា។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងរបាយការណ៍ដំបូងស្តីពី «ការអនុវត្តអនុសញ្ញាសិទិ្ធជនពិការ» នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា ការរួបរួមអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនេះ មានសារៈប្រយោជន៍ សំខាន់ណាស់ សម្រាប់ភាពសុខដុមរមនារួមគ្នាមួយ ដើម្បីកម្ពុជាបច្ចុប្បន្ន និងអនាគតដ៏ត្រចះត្រចង់ជាងមុន សម្រាប់វិស័យពិការភាពនៅកម្ពុជា។

ឯកឧត្តម សែម សុខា អនុប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការបានថ្លែងថា អនុសញ្ញាស្តីពីសិទិ្ធជនពិការ គឺជាលិខិតូបករណ៍អន្តរជាតិមួយ ដែលព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័ន និង ប្តេជ្ញាអនុវត្តនូវរាល់ខ្លឹមសារដែលបានចែងនៅក្នុងអនុសញ្ញានេះ។ អនុសញ្ញានេះ ក៏ជាការបង្ហាញអំពីឆន្ទៈនយោបាយមួយ របស់ព្រះរាណាចក្រកម្ពុជា ក្នុងការគោរពសិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់បងប្អូនជនពិការ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ដែលគេមើលឃើញថា បានធ្វើសកម្មភាពច្រើន ដើម្បីការពារប្រយោជន៍របស់ជនពិការ បានថ្លែងបន្តថា សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តសិទ្ធិជនពិការនេះ ត្រូវបានរៀបចំឡើងស្របតាមមាត្រា៣៥ នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលមានលក្ខណៈតម្លាភាព និងទទួលបានការផ្តល់មតិយោបល់ជាច្រើនពីគ្រប់ដៃគូពាក់ព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលតួនាទី និងភារកិច្ច ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីដឹកនាំចាត់ចែងអនុវត្ត និងបូកសរុបរបាយការណ៍ ស្តីពីស្ថានភាពជនពិការ ជូនរាជរដ្ឋាភិបាល មុនបញ្ជូនទៅអង្គការសហប្រជាជាតិ។

លោកបន្តថា កន្លងមកអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានធ្វើការផ្សព្វផ្សាយអំពីអនុសញ្ញាស្តីពី សិទ្ធិជនពិការ ទៅដល់ដៃគូពាក់ព័ន្ធ តំណាងរាជរដ្ឋាភិបាល។ ពិសេសជនពិការជាច្រើននាក់ តាមរយៈសិក្ខាសាលាផ្សព្វផ្សាយ ការផលិតកម្មវិធីទូរទស្សន៍ និងការបោះពុម្ពសៀវភៅអនុសញ្ញាស្តីពីសិទ្ធិជនពិការ ទាំងអក្សរអាន និងអក្សស្ទាប ជាច្រើនពាន់ក្បាល ព្រមទាំងបានចែកផ្សព្វ ផ្សាយយ៉ាងទូលំទូលាយ។ ជាមួយគ្នានេះការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានធ្វើការបណ្តុះបណ្តាលជំនាញផ្នែក សរសេររបាយការណ៍ និងអំពីអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាអ្នកទទួលបន្ទុករៀបចំ របាយការណ៍នេះ។

ឯកឧត្តម ឯម ច័ន្ទមករា សម្តែងក្តីរំពឹងទុកថា តាមរយៈសិក្ខាសាលានេះ នឹងទទួលបាននូវធាតុចូលល្អៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការកែសម្រួល សេចក្តីព្រាងរបាយការណ៍តំបូងនេះ ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ តម្លាភាព និង មានគុណភាព ដើម្បីសុំសេចក្តីសម្រេច ពីទីស្តីការគណៈរដ្ឋមន្ត្រី មុននឹងបញ្ចូនទៅ គណៈកម្មាធិការសិទ្ធិជនពិការ នៃអង្គការសហប្រជាជាតិ៕

ដៃគូរបស់យើង