រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ជនពិការនៅកម្ពុជា ចាប់ផ្តើមចេះផលិតនំ Cookie អាចប្រកួតប្រជែងលើទីផ្សារក្នុងប្រទេស និងក្រៅប្រទេសបាន

ចុះផ្សាយ: ថ្ងៃទី26 ខែ03 ឆ្នាំ2016

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា បច្ចុប្បន្ននេះ រោងចក្រចាប់ផ្តើមដំណើរការ សាកល្បង ដោយជ្រើសរើសជនពិការបានចំនួន០៤រូប ទទួលការបណ្តុះបណ្តាលឲ្យចេះផលិតនំ ដែលធ្វើឡើងពីវត្ថុធាតុដើមនៃគ្រាប់ផ្លែស្វាយចន្ទី។ នំ Cookie នេះ គឺជាប្រភេទនំដែលអាចជួយទ្រទ្រង់សុខភាពមនុស្ស ហើយគ្មានជាតិគីមី ចំពោះអ្នកមានជម្ងឺទឹកនោមផ្អែមក៏អាចទទួលទានបានដែរ។

ឯកឧត្តមអគ្គលេខាធិការរូបនោះ បានសម្តែងនូវការការកោតសរសើរដល់ជនពិការទាំង៤រូប ដែលបានចេះផលិតនំ មានរស់ជាតិឆ្ងាញ់ មិនចាញ់នំដែលនាំចូលមកពីបរទេសនោះទេ។ លោកអគ្គលេខាធិការក៏បានលើកទឹកចិត្តឲ្យជនពិការដែលជាអ្នកផលិតនំទាំង៤រូប ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឆាប់បានធ្វើការប្រកួតប្រជែងនៅលើទីផ្សារ។

ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងទៀតថាតាមផែនការ គម្រោងនេះនឹងត្រូវផ្តល់ឱកាសដល់ជនពិការរហូតទៅដល់១០០០នាក់ គិតរួមទាំអ្នកផលិតនំដោយផ្ទាល់ អ្នករកទីផ្សារ និងអ្នកលក់ផលិតនំជាជនពិការ ជនពិការជាអ្នកដាំវត្ថុធាតុដើម។ល។

លោក SHIMADA Masayuki អគ្គនាយកក្រុមហ៊ុន Familiar Co., Ltd. បានឲ្យដឹងថា បើទោះបីជាត្រូវចំណាយពេលច្រើនជាង ១០ឆ្នាំទៅមុខទៀត ដើម្បីជួយដល់ជនពិការកម្ពុជាឲ្យចេះផលិតនូវផលិតផលធ្វើដំណាប់ពីផ្លែធម្មជាតិនោះ ក៏លោកសុខចិត្តដែរ ព្រោះគឺជាការតបស្នង និងជាការថ្លែងអរគុណចំពោះប្រជាជនកម្ពុជា ដែលលើកដៃមុនគេបង្អស់ ដើម្បីបរិច្ចាគថវិកាដល់ប្រទេសជប៉ុន ក្នុងគ្រាដែលប្រទេសជប៉ុន ជួបគ្រោះធម្មជាតិរញ្ជួយដីកាលពីប៉ុន្មានឆ្នាំមុននេះ។

លោក SHIMADA Masayuki មានឲ្យដឹងបន្ថែមទៀតថា លោកបានបណ្តាក់ទន់អស់ជាង ៧លានដុល្លាអាមេរិក ដើម្បីដំណើរក្រុមហ៊ុន Familiar Co., Ltd. របស់លោកជួយដល់ជនពិការក្នុងប្រទេសជប៉ុន។ សព្វថ្ងៃ ក្រុមហ៊ុនរបស់លោកមាននិយោជិក កម្មករចំនួន ៥០០នាក់ ក្នុងនោះជនពិការ ជនជាតិជប៉ុនមានចំនួន២០០នាក់។

គួរបញ្ជាក់ផងដែរថា តាមរយៈការគាំទ្រពីក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមហ៊ុន Familiar Co., Ltd. សម្រេចផ្តល់ប្រាក់ជំនួយឥតសំណង ចំនួន 59,995,000JPY តាមរយៈអង្គការ JICA នៅកម្ពុជា ជួយដល់អង្គការ PPCIL លើគម្រោងលើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការ ដែលនេះគឺជាកាលានុវត្តភាពថ្មីមួយទៀតក្នុងវិស័យពិការភាពនៅកម្ពុជា។

ដៃគូរបស់យើង