រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សិក្ខាសាលាស្តីពី ការលុបបំបាត់រាល់ ទម្រង់នៃការរើសអើងចំពោះស្ត្រីពិការ

ចុះផ្សាយ: ថ្ងៃទី06 ខែ04 ឆ្នាំ2016

អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងនូវមោទនភាព និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ក្តីអនុគ្រោះជាពិសេស ដល់មន្ត្រីរាជការដែលជាជនពិការ ដែលអាចចាប់ផ្តើម និងចេញពីធ្វើការ មុននិង/ឬក្រោយម៉ោង កំណត់នៃការងារក្នុង ១ថ្ងៃ មិនឲ្យលើសពី១ម៉ោង តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជ ការសុីវិលនិងមន្ត្រីរាជការកិច្ចសន្យា ដែលនេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់បន្ថែមទៀត របស់រាជរដ្ឋាភិបាល និងក៏ជាការលើកទឹកចិត្តដល់មន្ត្រីរាជការដែលជាជនពិការឲ្យខិតខំបំពេញភារកិច្ចដែលរដ្ឋបានប្រគល់ជូន។

ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងចំពោះស្ត្រីពិការ» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី ដែល ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោកស្រី វេជ្ជបណ្ឌិត អ៊ឹង កន្ថាផារី រដ្ឋមន្ត្រីនិងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី។

ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់ក្រសួងកិច្ចការនារី  ចូលរួមអនុវត្តនិងដាក់បញ្ចូលទិសដៅ ជាយុទ្ធសាស្ត្រទី៩ នៃផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ បញ្ជៀប ទៅក្នុងផែនការសកម្មភាពរបស់ក្រសួងកិច្ចការនារី ក៏ដូចជាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

ឯកឧត្តមអគ្គលេខាធិការ បានថ្លែងទៀតថាស្រ្តីនិងកុមារីពិការ គួរត្រូវបានយកចិត្តទុកដាក់មានភាពស្មើគ្នា និងពេញលេញដូចសិទ្ធិមនុស្សនិងសេរីភាពជាសារវន្តតាមរយៈ ការអនុវត្តគោលនយោបាយផ្សេងៗទាក់ទងនឹងស្ត្រីនិងកុមារីពិការ។

លោកអគ្គលេខាធិការ ក៏បានស្នើឲ្យមាន ការគិតគូរឲ្យមានអ្នកតំណាងស្ត្រីពិការ ដែលមានសមត្ថភាពនៅក្នុងស្ថាប័ន ធ្វើការសម្រេចចិត្តនៃរាជរដ្ឋាភិបាល និងធ្វើឲ្យស្ត្រីពិការទទួលបានការអភិវឌ្ឍន៍ វឌ្ឍនភាព និងការផ្តល់សិទ្ធិអំណាចឲ្យបានពេញលេញ ដើម្បីធានាឲ្យស្ត្រីនិងកុមារីទទួលបាន នូវសិទ្ធិនិងសេរីភាពជា សារវន្ត តាមរយៈការផ្តល់អាទិភាពដល់ស្រ្តីពិការទៅ ក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់លើកកម្ពស់ស្ត្រីនិង យុវតីពិការ ឲ្យមានសិទ្ធិនិងឱកាសទទួលបាន សេវាសុខភាពផ្លូវភេទ និងបន្តពូជនៅលើមូលដ្ឋានសមធម៌មួយជាមួយស្ត្រីនិង យុវតីដែលមិនពិការ និងធានាដល់ការផ្តល់ប្រាក់ បៀវត្សរ៍ចំពោះស្រ្តីពិការឲ្យបានស្មើគ្នា និង ឱកាសការងារដូចគ្នាតាមរយៈការលើក កម្ពស់សិទ្ធិរបស់ស្រ្តី៕

ដៃគូរបស់យើង