រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា កោតសរសើរចំពោះបេក្ខជនជនពិការ ហ៊ុន សុហេង ដែលបានប្រឹងប្រែងទទួលបានជយលាភីក្នុងចំណោម១០រូប (Top-10) ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី៧

ចុះផ្សាយ: ថ្ងៃទី03 ខែ09 ឆ្នាំ2016

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ សូមថ្លែងកោតសរសើរចំពោះបេក្ខជនជនពិការ ហ៊ុន សុហេង ដែលបានព្យាយាម ប្រឹងប្រែង ថតវិដេអូដាក់ប្រកួតប្រជែងនៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» រហូតទទួលបានជយលាភីក្នុងចំណោម១០រូប (Top-10) ក្នុងកម្មវិធី។

ឯកឧត្តម ឯម ច័ន្ទមករា ដែលកំពុងចូលរួមក្នុងពិធីប្រគល់រង្វាន់ដល់បេក្ខជនទទួលជយលាភីចំនួន១០រូប នៅឯវិមានសន្តិភាព បានថ្លែងឲ្យដឹងថា «ខ្ញុំសូមកោតសរសើរអស់ពីចិត្តចំពោះ ប្អូនប្រុស ហ៊ុន សុហេង ដែលជាជនពិការមួយរូប ហើយខំព្យាយាមជំនះក្នុងជីវិត ព្យុះពារគ្រប់ឧបសគ្គដើម្បីអនាគតជីវិត របស់ខ្លួនរៀនសូត្រ និងព្យាយាមថតវិដេអូយកមកដាក់ប្រកួតប្រជែង នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» រហូតទទួលបានជយលាភីក្នុង ចំណោម១០រូប (Top-10) ក្នុងកម្មវិធី។ នេះជាការខិតខំប្រឹងប្រែងមួយ ដ៏គួរឲ្យកោតសរសើរសម្រាប់ជនពិការ»។

សូមជំរាបថា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានរៀបចំកម្មវិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជន បេក្ខនារី ទទួលជយលាភីទាំង១០រូប (Top-10) នៅវិមានសន្តិភាព ដែលមានការចូលរួមជាអធិបតីភាពពី ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារ Facebook របស់សម្តេចនាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថាកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបឲ្យចូលរួមកសាង អំពើល្អអោយកាន់តែច្រើនឡើងៗនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕

 

ដៃគូរបស់យើង