រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមទាំងមន្ត្រីប្រមាណជាង៥០រូប

ចុះផ្សាយ: ថ្ងៃទី26 ខែ11 ឆ្នាំ2016
ទីស្តីការគណៈរដ្ឋមន្ត្រី÷ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សយ សុខា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមទាំងមន្ត្រីប្រមាណជាង៥០រូបមកពីអង្គភាពចំណុះនានានៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ដែលបានរៀបចំឡើងដោយក្រុមការងារសកម្មភាពជនពិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានសហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់ក្រុមការងារសកម្មភាពជនពិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីលើកទឹកចិត្តនិងគិតគូរអំពីការផ្ដល់មុខតំណែងដល់មន្ត្រីរាជការដែលមានពិការភាពកំពុងបំរើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី។
“សិក្ខាសាលានេះគឺជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនមានពិការភាពដែលរាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខុមាលភាពរបស់ជនមានពិការភាព”៕

ដៃគូរបស់យើង