រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ៖ យើងត្រូវមានទស្សនវិស័យឱ្យវែងឆ្ងាយអំពីវិស័យពិការភាពដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានគ្រោងទុក

ចុះផ្សាយ: ថ្ងៃទី17 ខែ02 ឆ្នាំ2021
ឯកឧត្តម ឯម ច័ន្ទមករា ៖ យើងត្រូវមានទស្សនវិស័យឱ្យវែងឆ្ងាយអំពីវិស័យពិការភាពដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានគ្រោងទុក 
សៀមរាប ៖ ព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលារៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ ថ្លែងទៅកាន់មន្ត្រីរាជការក្រោមឱកាសរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល មន្ត្រីទាំងអស់គ្នាត្រូវធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួលបានផលប្រយោជន៍ពីរដ្ឋាភិបាលហើយប្រែក្លាយទៅជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ។
រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានបន្តទៀតថា កន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម វង សូត តែងបានគិតគូរនិងផ្តោតលើការដឹកនាំវិស័យពិការភាពនេះ ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដោយមិនធ្វើដើម្បីគ្រាន់តែល្អមើល ហើយត្រូវគិតដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជនមានពិការភាព។
ឯកឧត្តមរដ្ឋលេខាធិការបន្តទៀតថា មន្ត្រីដែលមានសមត្ថភាពត្រូវបានលើកទឹកចិត្ត ហើយខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីគ្រប់រូបក្នុងអគ្គលេខាធិការដា្ឋនបន្តការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវ ដើម្បីទទួលបានភាពជោគជ័យសម្រាប់វិស័យពិការភាពនៅកម្ពុជា៕
 

ដៃគូរបស់យើង