រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ចិនកំពុងផ្ដោតទៅលើការអភិវឌ្ឍន៍វិស័យពិការភាពបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ

ចុះផ្សាយ: ថ្ងៃទី10 ខែ08 ឆ្នាំ2023
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានទទួលជួបជាមួយប្រតិភូប្រទេសចិន ដែលជាតំណាងរបស់សហព័ន្ធជនពិការប្រទេសចិន (CDPF) ស្តីអំពីការផ្ដល់ជូនឧបករណ៍ជំនួយជនមានពិការភាពដល់ប្រទេសកម្ពុជា។

ក្នុងជំនួបនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឯម ច័ន្ទមករា បានពិភាក្សាការងារជាមួយប្រតិភូចិន ស្ដីអំពីការផ្ដល់ជូនឧបករណ៍ជំនួយជនមានពិការភាពដល់ប្រទេសកម្ពុជា និងការសហការលើការអនុវត្ត គម្រោងអភិវឌ្ឍន៍សេវាកម្មឧបករណ៍ជំនួយ ព្រមទាំងការបញ្ជូនមន្រ្តីរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីសេវាកម្មឧបករណ៍ជំនួយនៅប្រទេសចិន។

ថ្លែងក្នុងជំនួបនេះ ប្រតិភូចិនបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលចិនកំពុងផ្ដោតទៅលើការអភិវឌ្ឍន៍វិស័យពិការភាព ទាំងក្នុងប្រទេស និងបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ ដើម្បីពង្រឹងគុណភាពជីវិតរបស់ជនមានពិការភាព ជាពិសេសជនមានពិការភាពក្រីក្រ និងមានបំណងពង្រឹងមិត្តភាពជាមួយប្រទេសតាមដងទន្លេមេគង្គ តាមរយៈការសហការអនុវត្តគម្រោងអភិវឌ្ឍន៍សេវាកម្មឧបករណ៍ជំនួយផងដែរ។

ជាមួយគ្នានេះ ប្រតិភូចិនសំណូមពរក្រុមប្រឹក្សាសកម្មភាពជនពិការឱ្យផ្សព្វផ្សាយទូលំទូលាយអំពី គម្រោងអភិវឌ្ឍន៍សេវាកម្មឧបករណ៍ជំនួយ និង រៀបចំកម្មវិធីប្រគល់ជូនឧបករណ៍រណប ព្រមទាំងរៀបចំរបាយការណ៍ស្ដីពីជនមានពិការភាពដែលទទួលបានឧបករណ៍ជំនួយផងដែរ និងសង្ឃឹមថាឧបករណ៍រណបដែលផ្ដល់មកកម្ពុជានឹងបានជាប្រយោជន៍ដល់កុមារពិការ ជនពិការក្រីក្រ និងជនពិការនៅតាមតំបន់ដាច់ស្រយាល និង សង្ឃឹមផងដែរថាគម្រោងនេះប្រកបដោយនិរន្តភាព។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់ប្រតិភូចិនដែលបានផ្តល់គ្រឿងឧបករណ៍ដល់ជនមានពិការភាពដែលឯកឧត្តមចាត់ទុកថាអំណោយសប្បុរសធម៌នេះពិតជាបានបម្រើនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជនមានពិការភាពនៅកម្ពុជា ហើយចំពោះការផ្តល់វគ្គបណ្តុះបណ្តាលនាប្រទេសចិនខាងមុខនេះ ក៏ជាការបណ្តុះបណ្តាលមួយសម្រាប់ជនបង្គោលរបស់កម្ពុជាឱ្យយល់ដឹងពីរបៀបនៃការប្រើប្រាស់ឧបករណ៍ជំនួយសម្រាប់ជនមានពិការភាពឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងនូវភាពរីករាយដែលទំនាក់ទំនងនៃវិស័យភាពពិការភាពចិន និងកម្ពុជាមានភាពរីកចម្រើន ដោយឯកឧត្តមគូសបញ្ជាក់ថាតាមរយៈការផ្តល់ជំនួយពីភាគីចិននេះមិនមែនជាលើកទីមួយនោះទេ ហើយលោកសង្ឃឹមថារវាងកម្ពុជា-ចិន នឹងមានកិច្ចសហការ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជឿនលឿន។

ទន្ទឹមនោះ ឯកឧត្តមបានលើកឡើងពីការអភិវឌ្ឍន៍ថ្មីៗ របស់វិស័យពិការភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ដោយសព្វថ្ងៃនេះជនមានពិការភាពទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈការផ្តល់នូវរបបសាច់ប្រាក់ ឬក៏ការទទួលបាននូវការឧបត្ថម្ភនូវរបបជនមានពិការភាពនូវតាមសហគមន៍នានាៗ។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានផ្តល់ជាយោបល់ថា ដោយសារប្រតិភូចិននឹងត្រលប់មកប្រទេសកម្ពុជាម្ដងទៀតនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដូចនេះលោកស្នើឱ្យមានការរៀបចំកម្មវិធីប្រគល់ឧបករណ៍រណបនៅកំឡុងពេលនោះ៕

ដៃគូរបស់យើង