ឯកឧត្តមអគ្គលេខាធិការ ក.ស.ជ ទទួលជួបជាមួយតំណាងកម្មវិធី ACCESS 2
ចុះផ្សាយ: ថ្ងៃទី10 ខែ11 ឆ្នាំ2025
ឯកឧត្តមអគ្គលេខាធិការ ក.ស.ជ ទទួលជួបជាមួយតំណាងកម្មវិធី ACCESS 2 ព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ ទទួលជួបជាមួយលោក Connor Floyd ទីប្រឹក្សាឯករាជ្យនៃកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS 2) ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពការងាររបស់កម្មវិធីក្នុងរយ:ពេលពាក់កណ្តាលអាណត្តិកន្លងមកនិងពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្ត្រឡើងវិញសម្រាប់ពាក់កណ្តាលអាណត្តិបន្តដោយផ្តោតលើការងារស្តារលទ្ធភាពពលកម្មកាយសម្បទា និងការងារបរិយាបន្នពិការភាពសម្រាប់ពាក់កណ្តាលអាណ្ណតិនៃការអនុវត្តគម្រោង និងធ្វើការឆ្លុះបញ្ចាំងជាយុទ្ធសាស្ត្រ ដើម្បីធានាថាទិសដៅអនាគតរបស់កម្មវិធី (២០២៥-២០២៨) នៅតែស្របគ្នាយ៉ាងល្អជាមួយអាទិភាពជាតិ។ Join Us: https://t.me/DACSGCambodia















ភាសាខ្មែរ
English



