រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងអប់រំ យុវជន និងកីឡា
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងមុខងារសាធារណៈ
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ជំនួបរវាង ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួង ស.អ.យ. និងជាអនុប្រធានទី១ ក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមួយនាយិកាប្រតិបត្តិ នៃអង្គការជនពិការកម្ពុជា (អ.ព.ក)

ចុះផ្សាយ: ថ្ងៃទី12 ខែ11 ឆ្នាំ2025
ជំនួបរវាង ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួង ស.អ.យ. និងជាអនុប្រធានទី១ ក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមួយនាយិកាប្រតិបត្តិ នៃអង្គការជនពិការកម្ពុជា (អ.ព.ក)

ទីស្ដីការក្រសួង ស.អ.យ.៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួង ស.អ.យ. និងជាប្រធាន ក.ស.ជ. បានជួបជាមួយអង្គការជនពិការភាព ដើម្បីសម្ដែងការគួរសម និងធ្វើបច្ចុប្បន្នភាពការងារពិការភាព។

គោលបំណងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម សុំកិច្ចសហប្រតិបត្តិការណ៍ និងស្នើសុំជាអនុសាសន៍ល្អៗ ជាពិសេសការធ្វើបរិយាបន្នជនពិការ ក្នុងគោលនយោបាយរបស់ក្រសួង ឆ្លើយតបនឹងច្បាប់ជាតិ អន្តរជាតិ។ ធ្វើការចែករំលែកព័ត៌មាន ការរផ្លាស់ប្តូរចំណេះដឹង កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅក្នុងចំណោមភាគីពាក់ព័ន្ធនានា ដែលធ្វើការងារក្នុងវិស័យពិការភាព និងស្នើសុំគាំទ្រដៃគូអនុវត្តគម្រោងក្នុងការកំណត់ឱកាស កាត់បន្ថយឧបសគ្គសម្រាប់ជនមានពិការភាពក្នុងការទទួលបានសេវាសាធារណៈ។

ជាលទ្ធផល ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ ក៏ដូចជារំលឹកដល់ អង្គការជនពិការកម្ពុជា (អ.ព.ក) នៅពេលរៀបចំផែនការសកម្មភាព សូមឱ្យអនុវត្ដតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលដែលស្រាប់ដូចជា (១). ផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាព  (២). អនុសញ្ញាស្ដីពីសិទ្ធិជនពិការ និង (៣). ច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ៕


















ដៃគូរបស់យើង