កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការ គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ចុះផ្សាយ: ថ្ងៃទី13 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការ គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៖ ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម វ័ន កុយអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ឹម សួរ អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារសកម្មភាពជនពិការ លោក ហុក លី ប្រធានផ្នែកសិទ្ធិពិការភាពនៃ អ.ក.ស.ជ. លោក លោកស្រី សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការ គ.ស.អ.ក នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមន្ត្រីជំនាញនៃអ.ក.ស.ជ. និងតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ (UNDP) សរុបចំនួន ៥២នាក់ (ស្រី ២៥នាក់ មានពិការភាព ១នាក់ ស្រី ០នាក់) Join Us: https://t.me/DACSGCambodia










ភាសាខ្មែរ
English



