កិច្ចប្រជុំលើកទី២ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី14 ខែ11 ឆ្នាំ2025
កិច្ចប្រជុំលើកទី២ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ទីស្តីការក្រសួង ស.អ.យ ៖ ព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នេត អ៊ុន អគ្គលេខាធិការរង តំណាង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានដឹកនាំកិច្ចប្រជុំលើកទី២ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ដោយបានពិភាក្សាលើ៖ ១)ការរៀបចំបញ្ជូនជនមានពិការភាពចូលរួម ២)ការរៀបចំស្តង់ពិព័រណ៍ និង ៣)ការរៀបចំសម្តែងសិល្បៈរបស់ជនមានពិការភាព។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃអ.ក.ស.ជ ដៃគូអភិវឌ្ឍ អង្គការ សមាគម វិស័យឯកជន ជនមានពិការភាព និងអ្នកពាក់ព័ន្ធសរុបចំនួន ៣៥នាក់ (ស្រី ១៨នាក់ មានពិការភាព ១៣នាក់ស្រី ៦នាក់)៕ Join Us: https://t.me/DACSGCambodia



















ភាសាខ្មែរ
English



