កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ
ចុះផ្សាយ: ថ្ងៃទី17 ខែ11 ឆ្នាំ2025
កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ទីស្តីការក្រសួង ស.អ.យ ÷ ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីសំណាក់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំក្រុមការងារពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ តំណាងអគ្គលេខាធិការ ក.ស.ជ តំណាងអគ្គនាយកដ្ឋានស្ដារសម្បទា តំណាងមូលនិធិជាតិជំនួយសង្គម តំណាងមជ្ឈមណ្ឌលជាតិជនពិការតេជោសែន តំណាងមូលនិធិជនពិការ តំណាង UNDP តំណាង UNOHCHR និងអ្នកពាក់ព័ន្ធសរុបចំនួន ១៤នាក់ (ស្រី ៣នាក់ មានពិការភាព ១នាក់) នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕ Join Us: https://t.me/DACSGCambodia




















ភាសាខ្មែរ
English



