រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ចុះផ្សាយ: ថ្ងៃទី14 ខែ12 ឆ្នាំ2025
ពិធីបើកវគ្គបណ្ដុះបណ្ដាលអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្ដកំពត
ចុះផ្សាយ: ថ្ងៃទី11 ខែ12 ឆ្នាំ2025
ឯកឧត្ដម ម៉េត មករា បានជួបប្រជុំពិភាក្សាជាមួយជាទីប្រឹក្សាឯករាជ្យ វាយតម្លៃពីលទ្ធផលរបស់ កម្មវិធីការពន្លឿនសិទ្ធិជនមានពិការភាពក្នុងប្រទេសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី10 ខែ12 ឆ្នាំ2025
ពិធីបើកវគ្គបណ្ដុះបណ្ដាលអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្ដតាកែវ
ចុះផ្សាយ: ថ្ងៃទី09 ខែ12 ឆ្នាំ2025
អបអរទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» !
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កិច្ចសន្ទនារវាងអ្នករៀចំគោលនយោបាយ និងអង្គការតំណាងជនពិការ ក្រោមប្រធានបទ «តួនាទីរបស់អង្គការតំណាងជនពិការ និងការរួមក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅថ្នាក់ក្រោមជាតិ»។

ចុះផ្សាយ: ថ្ងៃទី14 ខែ12 ឆ្នាំ2025
កិច្ចសន្ទនារវាងអ្នករៀចំគោលនយោបាយ និងអង្គការតំណាងជនពិការ ក្រោមប្រធានបទ «តួនាទីរបស់អង្គការតំណាងជនពិការ និងការរួមក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅថ្នាក់ក្រោមជាតិ»។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែធ្នូ 
ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញជាអធិបតីក្នុងកម្មវិធីកិច្ចសន្ទនារវាងអ្នករៀបចំគោលនយោបាយ និងអង្គការតំណាងជនពិការ ក្រោមប្រធានបទ «តួនាទីរបស់អង្គការតំណាងជនពិការ និងការចូលរួមក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅថ្នាក់ក្រោមជាតិ» នៅសណ្ឋាគារសាន់វ៉េ។

កិច្ចសន្ទនានេះមានគោលបំណង៖
១).ចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមអង្គការតំណាងជនមានពិការភាព ផ្តោតលើកម្មវិធីការកំណត់អត្តសញ្ញាណកម្មពិការភាព កម្មវិធីកញ្ចប់គ្រួសារសម្រាប់ជនមានពិការភាព និងបរិយាបន្នពិការភាពទៅក្នុងផែនការថវិកាក្នុងកម្មវិធីអភិវឌ្ឍន៍ឃុំសង្កាត់។ 
២).បង្កើនការយល់ដឹងអំពីកម្មវិធីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគម្រូសង្គម និងសិទ្ធិជាមូលដ្ឋាន និងការទទួលបានប័ណ្ណសម្គាល់ពិការភាព។ 
៣).បង្កើនការយល់ដឹងអំពីកិច្ចគាំពារសង្គមនៃកម្មវិធីកញ្ចប់គ្រួសារ និងលទ្ធភាពទទួលបានអត្ថប្រយោជន៍ក្នុងកម្មវិធីកញ្ចប់គ្រួសារសម្រាប់ជនមានពិការភាព។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធសរុបចំនួនប្រមាណ១០៥ នាក់៕



















































ដៃគូរបស់យើង