រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អង្គការឃែរកម្ពុជា
ចុះផ្សាយ: ថ្ងៃទី05 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កម្ពុជាមានមោទនភាពខ្ពស់ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ

ចុះផ្សាយ: ថ្ងៃទី22 ខែ02 ឆ្នាំ2013

កម្ពុជាមានមោទនភាពខ្ពស់ដោយបានផ្តល់សច្ចាប័នលើ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ហើយដែលបានចូលជា ធរមាននៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ថ្មីៗកន្លងទៅនេះ។ លោក ឯម ច័ន្ទមករា ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងជាប្រធានលេខាធិការដ្ឋានក្រុម ប្រឹក្សាសកម្មភាពជនពិការ បានថ្លែងបែបនេះក្នុងឱកាស អញ្ជើញដឹកនាំប្រតិភូមន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាសកម្មភាព ជនពិការ រួមជាមួយមន្រ្តីជាន់ខ្ពស់ពីមូលនិធិជនពិការ និងតំណាងអង្គការជនពិការកម្ពុជា ចូលរួមសិក្ខាសាលា ថ្នាក់អាស៊ាន ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ “ការរួមបញ្ចូលសង្គមតែមួយសម្រាប់លក្ខណៈងាយ ស្រួលសម្រាប់ទាំងអស់គ្នា” នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ពីថ្ងៃទី១៨ ដល់ ២០ ខែកុម្ភៈ ឆ្នាំ២០១៣។

អញ្ជើញចូលរួមជាអធិបតីភាពក្នុងឱកាសបើកសិក្ខាសាលាថ្នាក់អាស៊ាននេះ លោកស្រី អ៊ិនដ្រារីតា នូនតាវ៉ាឆារាសិរីឆុត អនុរដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អភិវឌ្ឍ និងសន្តិសុខ បានថ្លែងថារដ្ឋាភិបាលថៃប្តេជ្ញាក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធជនពិការ ដែលបានគ្របដណ្តប់ទាំងក្នុង គោលនយោបាយ និងច្បាប់ជាតិរបស់ថៃ។ កិច្ចប្រឹងប្រែងទាំងនេះគឺបានបង្ហាញផ្លូវយ៉ាងសំខាន់ សម្រាប់ការ អភិវឌ្ឍជនពិការនៅក្នុងប្រទេសថៃ។

លោកស្រីអនុរដ្ឋមន្រ្តីបានបន្តទៀតថា ការប្តេជ្ញាចិត្តដើម្បីជនពិការបានធ្វើដំណើរទៅយ៉ាងល្អប្រសើរជាមួយ និងការអនុវត្តច្បាប់ ជាតិ ដូចដែលយើងកំពុងតែធ្វើការយ៉ាងជិតស្និតជាមួយនឹងអ្នកទាំងអស់គ្នានាពេលនេះ។ យើងទាំងអស់គ្នាក្នុងតំបន់អាស៊ាន គឺបានជំរុញយ៉ាងមានប្រសិទ្ធភាពក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធជនពិការ ជាមួយនឹងការចូលរួមយ៉ាងសកម្ម វាពិតជាធ្វើឲ្យ ការអភិវឌ្ឍផ្នែកពិការភាពនឹងមានល្បឿនយ៉ាងឆាប់រហ័ស។

ចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសិលានេះ លោក ឯម ច័ន្ទមករា ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជា- ណាចក្រកម្ពុជាបានបំពេញកិច្ចការ និងសម្រេចបានលទ្ធផលជាច្រើនលើវិស័យពិការភាព ដូចជាការបង្កើតអនុក្រឹត្យស្តីពី ការកំណត់អត្រាជនពិការឲ្យចូលបំរើការងារក្នុងក្រសួងស្ថាប័នរដ្ឋ និងគ្រឹះស្ថានសធារណៈ ព្រះរាជក្រម អនុក្រឹត្យ និងប្រកាស ដូចជាការអនុម័តបង្កើតឲ្យមានច្បាប់ជាតិ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ ការបង្កើតក្រុមប្រឹក្សាសកម្មភាព ជនពិការ ការបង្កើតមូលនិធិជនពិការ និងបានកសាងច្បាប់ជាតិ ថ្នាក់ក្រោមជាច្រើន។

លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ទៀតថា ថ្មីៗនេះរាជរដ្ឋាភិបាលតាមរយះក្រុមប្រឹក្សាសកម្មភាពជនពិការ កម្ពុជាបានចេញនូវសេចក្តីសម្រេចមួយដើម្បីបង្កើត គណៈកម្មាធិការអនុវត្តអនុសញ្ញាស្តីពីសិទ្ធជនពិការ ដែលមានសមាសភាព ពីថ្នាក់ដឹកនាំអន្តរក្រសួង សង្គមស៊ីវិល តំណាងកាកបាទក្រហមកម្ពុជា និងតំណាងអង្គការជាតិ និងអន្តរជាតិ ដើម្បីចូលរួម ពិនិត្យ វាយតម្លៃ និងតាមដានកាអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ។ កម្ពុជាក៏កំពុងតែរៀបចំកសាងផែនការជាតិ សម្រាប់ជនពិការបន្ត ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៤ ដល់ ២០១៨ ដែលមានគោលបំណងឆ្លុះបញ្ចាំង និងបង្ហាញពី សភាពការណ៍ជាក់ស្តែងពាក់ព័ន្ធនឹងជនរងគ្រោះដោយសារមីន និងជនពិការ តាមរយៈការជំរុញការអនុវត្តផែនការជាតិខាងលើ នេះ។

លោក ឯម ច័ន្ទមករា បានបន្ថែមទៀតថា រាជរដ្ឋភិបាលកម្ពុជាក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យពិការភាពនៅកម្ពុជា គឺមានការវិវត្តន៍ទៅមុខយ៉ាងវិជ្ជមាន ពិសេសតាមរយៈរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រជាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមអនុវត្តនូវគោលនយោបាយទាំងថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជាការចូលរួម អនុវត្តនូវផែនការទសវត្សរ៍អាស៊ី និងប៉ាស៊ីហ្វិកថ្មីសម្រាប់ជនពិការ ដែលមានរយៈពេល១០ឆ្នាំ ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២២ ក្រោមទិសស្លោក “ធ្វើឲ្យសិទ្ធិក្លាយជាការពិតសម្រាប់ជនពិការ”។ កម្ពុជាក៏មានការរៀបចំកិច្ចប្រជុំជាច្រើនដើម្បីលើកកម្ពស់ សិទ្ធិជនពិការ តាមរយៈវេតិការអាស៊ានស្តីពីជនពិការ កាលពីឆ្នាំ២០១២ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន។

គួរបញ្ចាក់ផងដែរថា សិក្ខាសាលាថ្នាក់អាស៊ាន ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ “ការរួមបញ្ចូលសង្គមតែមួយសម្រាប់ លក្ខណៈងាយស្រួលសម្រាប់ទាំងអស់គ្នា” មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់តំណាងរដ្ឋាភិបាល ចំនួន៧០រូប ក្នុងតំបន់អាស៊ាន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ក្នុងគោលបំណង២រួមមាន ១. ដើម្បីផ្តល់ទម្រង់ការងារសម្រាប់សមាជិក អាស៊ានដល់មន្រ្តីរដ្ឋាភិបាល និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរនូវទស្សនៈ និងប្រមូលចំណេះដឹងបន្ថែម ព្រមទាំរៀបចំយន្តការអនុវត្តដើម្បី ភាពមានការងារធ្វើសម្រាប់ជនពិការ។ គោលបំណងទី២ គឺដើម្បីធានានូវសមត្ថភាពសម្រាប់ រដ្ឋាភិបាលក្នុងការរៀបចំទម្រង់ការងារសមរម្យសម្រាប់ឲ្យជនពិការបានចូលបម្រើការងារ តាមរយៈការបង្កើនការយល់ដឹងពី សម្ថភាពរបស់ជនពិការ៕

ដៃគូរបស់យើង