រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អង្គការឃែរកម្ពុជា
ចុះផ្សាយ: ថ្ងៃទី05 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អគ្គលេខាធិការដ្ឋាន ក.ស.ជ បញ្ជូនមន្ត្រី១រូប ចូលរួមសិក្ខាសាលាអាស៊ាន ស្តីពី ”ការកសាងបណ្តាញអ្នកជំនាញសហគ្រិន ភាពអាស៊ាន” នៅទីក្រុងភូកេត ប្រទេសថៃ

ចុះផ្សាយ: ថ្ងៃទី13 ខែ05 ឆ្នាំ2013

ដោយមានគោលការណ៍អនុញ្ញាតដ៏ខ្ពស់ខ្ពស់អំពី ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ កាលពីថ្ងៃទី០៨-១០ ខែឧសភា ឆ្នាំ២០១៣ លោក សេត មូហាំម៉ាត់ស៊ីស លេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា សកម្មភាពជនពិការបានចូលរួមសិក្ខាសាលាអាស៊ាន ស្តីពី ”ការកសាងបណ្តាញអ្នកជំនាញសហគ្រិនភាព អាស៊ាន” នៅទីក្រុងភូកេត ប្រទេសថៃ ដែលមានគណៈ ប្រតិភូនៃបណ្តាប្រទេសអាស៊ានចំនួន ២៥រូប នៃប្រទេស ចំនួន៩ និងអ្នកចូលរួមក្នុងស្រុកចំនួន៧៥រូប ដែល អញ្ជើញមកពីតំណាងរដ្ឋាភិបាល អង្គការជនពិការ និងភ្នាក់ងារពាក់ព័ន្ធនឹងពិការភាពដទៃទៀត ក្នុងនោះ ភាគីកម្ពុជាមានចំនួន៣ រូបផងដែរ។ សិក្ខាសាលានេះ បានរៀបចំឡើងដោយ ការិយាល័យជាតិថៃសម្រាប់លើកកម្ពស់សិទ្ធិជនពិការ (NEP) សហការជាមួយការិយាល័យលើកកម្ពស់ សុខុមាលភាព និងការពារក្រុមងាយរងគ្រោះ (OPP) នៃក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សជាតិ នៃព្រះរាជាណាចក្រ ថៃ។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម Vimol Janjiravutikul អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សជាតិ នៃព្រះរាជាណាចក្រថៃបានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជាសមាជិកអាស៊ាន ទាំងអស់ ដែលបានបញ្ជូនគណៈប្រតិភូមកចូលរួមក្នុងសិក្ខាសាលានាពេលនេះ ដែលសិក្ខាសាលាអាស៊ានលើកទី១ ស្តីពី”ការ កសាងបណ្តាញអ្នកជំនាញសហគ្រិនភាពអាស៊ាន” ដោយយោងតាមប្រការទី២២ នៃក្របខណ្ឌយុទ្ធសាស្ត្រអាស៊ាន ស្តីពីសុខុ មាលភាពសង្គម និងអភិវឌ្ឍន៍ (២០១១-២០១៥) នៅទីក្រុងបាងកង ប្រទេសថៃ កាលពីខែកញ្ញា ឆ្នាំ២០១២ បានរៀបចំ ឡើង ប្រកបដោយជោគជ័យនាពេលកន្លងមក ហើយឯកឧត្តមសង្ឃឹមថា សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងថ្មីៗស្តីពីសហគ្រិន ភាព និងសហគ្រាសសង្គម ជាពិសេសបានយល់ពីគោលបំណងនៃបណ្តាញអាស៊ាននៃអ្នកជំនាញសហគ្រិនភាពសម្រាប់ និរន្តរភាពរយៈពេលយូរ។ នៅពេលដែលបណ្តាញនេះត្រូវបានបង្កើតឡើង ជនពិការ និងក្រុមជនងាយរងគ្រោះ រួមទាំងជន ចាស់ជរា និងយុវជននៅក្រៅសាលារៀននឹងទទួលបានផលចំណេញពីវគ្គបណ្តុះបណ្តាល និងកិច្ចគាំពារផ្សេងៗ អំពីអ្នក សហគ្រិនថ្នាក់តំបន់នៅក្នុងវិស័យឯកជន។

លោក Andrew Croft នាយកប្រតិបត្តិអង្គការ(CAN)ដែលជាសហគ្រាសសង្គមនៃប្រទេសអង់គ្លេស បានផ្តល់បទបង្ហាញស្តីពី “សហគ្រាសសង្គមអំពីទស្សនៈរួម” ដែលផ្តោតលើគំនិតរួមនៃសហគ្រាសសង្គម ស្ថានភាពនៃសហគ្រាសសង្គមនៅប្រទេស អង់គ្លេស និងសាកលលោក និងអន្តរកម្មរវាងវិស័យរដ្ឋ និងឯកជន។ លោកក៏បានបង្ហាញពីឱកាស និងផលចំណេញដល់ការ កសាងបណ្តាញអ្នកជំនាញសហគ្រិនភាពអាស៊ានផងដែរ។

លោក Kelvin Ng. មន្ត្រីប្រធានផ្នែកនៅមហាវិទ្យាល័យជាន់ខ្ពស់អ៊ីស្លីងតុន ក៏បានផ្តល់បទបង្ហាញស្តីពី ”សហគ្រាសសង្គមក្នុង អាស៊ាន និងលទ្ធផលនៃកិច្ចប្រជុំលើកទី១ ស្តីពីការកសាងបណ្តាញអ្នកជំនាញសហគ្រិនភាពអាស៊ាន” ដែលបានផ្តោតជា សំខាន់លើវឌ្ឍនភាពនៃការបង្កើតបណ្តាញ រួមទាំងគោលបំណង តួនាទី អ្នកទទួលផល និងលទ្ធផលរំពឹងទុកនៃការបង្កើត បណ្តាញនេះ។

ការពិភាក្សាស្តីពី “ការផ្លាស់ប្តូរទស្សនៈ និងចំណេះដឹងស្តីពីយន្តការនៃសហគ្រិនភាព ក្នុងការជួយដល់ជនពិការ និងក្រុមងាយ រងគ្រោះដទៃទៀត” បានផ្តល់នូវចំណេះដឹងថ្មីៗ និងការយល់ដឹងកាន់តែច្បាស់អំពីយន្តការនៃសហគ្រិនភាព ក្នុងការជួយដល់ ជនពិការ និងក្រុមងាយរងគ្រោះដទៃទៀត។ កិច្ចពិភាក្សាក៏បានផ្តោតលើការជំរុញជំនាញ និងការស្វែងយល់ពីវិធីសាស្ត្រ ផែន ការ និងការអនុវត្តនៃ គម្រោង ដើម្បីឈានដល់និរន្តរភាព។ លើសពីនេះ កិច្ចពិភាក្សាក៏បានផ្តល់នូវចំណេះដឹង និងព័ត៌មានថ្មីៗ អំពីគម្រោងសហគ្រិនភាពនៅតាមមូលដ្ឋាន។

វាគ្មិនដូចជា លោកស្រី Budsab Jirathiwat អនុប្រធានជាន់ខ្ពស់សម្រាប់ទំនាក់ទំនងសាជីវកម្ម នៃក្រុមហ៊ុន Central Retail; លោក Phaiboon Phimla នាយកប្រតិបត្តិក្រុមហ៊ុន Chantaburi Boonkumkrong Stone Factory Group Co., Ltd; លោក Panumas Sookamporn ទីប្រឹក្សាក្រុមហ៊ុន Kiang Ba Kiang Lao Co., Ltd និងលោក Ryuhei Sano អគ្គនាយកស្តីទីនៃ មជ្ឈមណ្ឌលអភិវឌ្ឍន៍ពិការភាពតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញដូចខាងក្រោម៖

  • ទាក់ទងនឹងការជ្រើសរើសជនពិការមកបម្រើការងារនៅតាមស្ថាប័នឯកជន លោកស្រី Budsab Jirathiwat បានលើកឡើងថា ត្រូវមានភាពសមស្របដល់បរិស្ថានកន្លែងការងារ ដែលតម្រូវឲ្យមានការបណ្តុះបណ្តាលដល់និយោជិតពិការឲ្យបានយល់ដឹងពីគោលការណ៍ផ្សេងៗ។ លោកស្រីថ្លែងថាជនពិការមិនត្រឹមតែបានចូលរួមចំណែកក្នុងធុរកិច្ចដូចជនដទៃនោះទេ តែពួកគេក៏មានឥទ្ធិពលសំខាន់ ដោយសារតែពួកគេអាចទទួលបានជោគជ័យក្នុងការងារ និងអាចជាជនគម្រូដល់ដល់អ្នកដទៃ។
  • លោក Phaiboon Phimla នាយកប្រតិបត្តិក្រុមហ៊ុន Chantaburi Boonkumkrong Stone Factory Group Co., Ltd; បានថ្លែងថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនកែច្នៃត្បូងទទឹមទ្រង់ទ្រាយធំ ដែលនិយោជិតភាគច្រើនគឺធ្លាប់ជាអ្នកទោស ដែលពិបាករកការងារធ្វើ។ លោក Phaiboon បានពន្យល់ថាលោកបានដឹងពីសក្តានុពលនៃអ្នកទោស នៅពេលចំណាយពេលជាមួយពួកគេនៅក្នុងពន្ធនាគារ។
  • លោក Panumas Sookamporn ទីប្រឹក្សាក្រុមហ៊ុន Kiang Ba Kiang Lao Co., Ltd បានបង្ហាញពីគំនិតដែលថាកត្តាជោគជ័យនៃធុរកិច្ចគឺពាក់ព័ន្ធនឹងជនពិការនៅកន្លែងការងារ ដោយការងារនេះបានបង្ហាញពីចំណេះដឹងស្តីពីពិការភាព។
  • លោក Ryuhei Sano អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ពិការភាពតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា មជ្ឈមណ្ឌលរបស់លោកបាន និងកំពុងធ្វើការជាមួយប្រទេសជាង ៣០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានសង្កត់ធ្ងន់ថា ធុរកិច្ចត្រូវមានការដាក់បញ្ចូលជនពិការ ទាំងក្នុងភាពជាអតិថិជន និយោជិត និយោជក និងអ្នកសហគ្រិន។ លោកបានថ្លែងថា ដើម្បីឲ្យមានការដាក់បញ្ចូលទាំងនេះ គឺចាំបាច់ត្រូវមានទំនាក់ទំនងរវាងធុរកិច្ច បណ្តាញ និងកិច្ចសហការរវាងអ្នកពាក់ព័ន្ធទាំងអស់។

សិក្ខាកាមទាំងអស់បានចូលរួមទស្សនកិច្ចសិក្សានៅខេត្តភូកេត ដែលមាន២តំបន់ផ្សេងគ្នាគឺ៖

  1. សហគមន៍បានបាំងគ្រុង ដែលជាតំបន់អេកូទេសចរណ៍
  2. មន្ទីរពេទ្យបាងកកភូកេត ។
  • សហគមន៍បានបាំងគ្រុងជាសហគមន៍ជនបទដែលផ្តល់ផលចំណេញដល់សមាជិករបស់ខ្លួនសម្រាប់អភិវឌ្ឍខ្លួន និងទុនផ្សេងៗ ដែលអាចចូលរួមអភិរក្សដល់ធនធាន និងបរិស្ថានផងដែរ។
  • មន្ទីរពេទ្យបាងកកភូកេតចូលរួមជាប់ជានិច្ចដល់សង្គម ក្នុងវិស័យថែទាំ និងចែករំលែក រួមបញ្ចូលទាំងបានចែករំលែកដល់សហគមន៍នូវសកម្មភាព និងគម្រោងជាច្រើនដែលផ្តល់ផលប្រយោជន៍។

សេចក្តីសង្ខេបនៃរង្វាយតម្លៃសិក្ខាសាលាបានបញ្ជាក់ថា សិក្ខាកាមភាគច្រើនបានពេញចិត្តនឹងដំណើរការសិក្ខាសាលា ទាំង ខ្លឹមសារ វាគ្មិន អ្នកសម្របសម្រួល និងការរៀបចំដឹកជញ្ជូនជាដើម៕

ដៃគូរបស់យើង