រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម Android CDN App IOS CDN App
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា៖ កម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី31 ខែ10 ឆ្នាំ2023
ឯកឧត្តម ឯម ច័ន្ទមករា ក្រើនរំលឹកមន្ត្រីឱ្យបង្កើនការយកចិត្តទុកដាក់ដល់ជនមានពិការភាព ពិសេសជនមានពិការភាពច្រៀងតាមផ្លូវ និងជនមានពិការភាពក្រីក្រនៅតាមសហគមន៍
ចុះផ្សាយ: ថ្ងៃទី29 ខែ09 ឆ្នាំ2023
រដ្ឋមន្ត្រី ជា សុមេធី ថាការវិនិយោគធនធានមនុស្សជាទុនសំខាន់ធ្វើឲ្យជនមានពិការភាពរស់នៅដោយឯករាជ្យ
ចុះផ្សាយ: ថ្ងៃទី17 ខែ09 ឆ្នាំ2023
ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត
ចុះផ្សាយ: ថ្ងៃទី09 ខែ09 ឆ្នាំ2023
ឯកឧត្តម ឯម ច័ន្ទមករា បញ្ជាក់ថានឹងខិតខំរកដៃគូអភិវឌ្ឍន៍បន្ថែមដើម្បីជួយដល់ជនមានពិការភាពនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី16 ខែ08 ឆ្នាំ2023
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កម្ពុជាប្តេជ្ញាចិត្តក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ

ចុះផ្សាយ: ថ្ងៃទី29 ខែ08 ឆ្នាំ2013

កម្ពុជាប្តេជ្ញាចិត្តក្នុងការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជន ពិការរបស់អង្គការសហប្រជាជាតិ ទសវត្សរ៍ជនពិការ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ “ធ្វើឲ្យសិទ្ធិក្លាយាវជាការពិត” និងការបន្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០១៤-២០១៨។ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខា ធិការនៃអគ្គលេខា ធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជន ពិការ បានថ្លែងបែបនេះក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ចូលរួមប្រជុំអាស៊ាន ដើម្បីជំរុញ ការ អនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការឆ្ពោះទៅរក ការធានាពីតួនាទីនិងការ ចូលរួមនៃជនពិការក្នុងសហគមន៍ អាស៊ាន នាព្រឹកថ្ងៃទី ២៨ សីហា ឆ្នាំ២០១៣ នៅទីក្រុងហាណូយ ប្រទេសវៀត ណាម តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ ផ្នែកពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក និងក្រសួង សង្គមកិច្ច នៃប្រទេសវៀតណាម រយ:ពេល៣ថ្ងៃ ពីថ្ងៃទី២៧ដល់២៩ ខែសីហា ឆ្នាំ២០១៣។

ក្នុងរយ:ពេលបំពេញបេសកកម្ម នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះ គណ:ប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមក្នុង កិច្ចប្រជុំ ចំនួន២គឺទី១កិច្ច ប្រជុំលើកទី២ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាម៉ា និងវៀតណាម លើគម្រោង មូលនិធិសមារហណ៍កម្ម ជប៉ុនអាស៊ាន និងប្រជុំ ទី២គីកិច្ចប្រជុំអាស៊ាន ដើម្បីជំរុញការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជន ពិការឆ្ពោះទៅរកការធានាពី តួនាទីនិងការចូលរួមនៃជន ពិការក្នុងសហគមន៍អាស៊ានកិច្វប្រជុំអាស៊ានដើម្បីជំរុញ ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ឆ្ពោះទៅរកការធានាពីតួនា ទី និងការចូលរួមនៃជនពិការក្នុងសហគមន៍អាស៊ាន ដោយមានការចូលរួមពីសំណាក់មន្ត្រី រដ្ឋាភិបាល ជាន់ខ្ពស់ជំនាញផ្នែក សង្គមកិច្ច ទទួលបន្ទុកផ្នែកជនពិការភាព តំណាងអង្គការជនពិការ តំណាងក្រុមហ៊ុន និងជនពិការពីប្រទេសដែលជា សមា ជិកក្នុងតំបន់អាស៊ាន សរុបចំនួន១២០រូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ បានមានប្រសាសន៍ថា នយោបាយរបស់ រាជរដ្ឋាភិបាល កម្ពុជា និងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទិ្ធជនពិការនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងអនុវត្តយ៉ាង សកម្មប្រកបដោយផ្លែផ្កា។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២ និងចូលជាធរមាន សម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ និងការប្រកាស ឲ្យអនុវត្តទសវត្សរ៍ជនពិការប្រចាំតំបន់ អាស៊ីនិងប៉ាស៊ីហ្វិកឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ “ធ្វើឲ្យសិទ្ធិក្លាយ ជាការពិត” ដែលរាជរដ្ឋាភិបាល កម្ពុជាបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុម័តយុទ្ធសាស្ត្រអ៊ីនឈាន់ ក្នុងនាមជាសមាជិករបស់គណៈកម្មាធិការ អង្គការសហ ប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅទីក្រុង អ៊ីនឈាន់ សាធារណ រដ្ឋកូរ៉េ។ 

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការបានបន្ថែមទៀតថា ព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់នូវមហា វិនាសកម្ម ដ៏ធ្ងន់ ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនរាប់លាននាក់ និងបំផ្លាញ សង្គម ជាតិខ្ទេចខ្ទីដល់ឫសគល់ ក្នុងនោះប្រជាជននិងកុមារ ត្រូវទទួលនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឲ្យធ្វើការជា ទម្ងន់ បង្អត់ អាហារ រស់នៅដោយលំបាកវេទនា ដោយអយុត្តិធម៌ សាហាវ ព្រៃផ្សៃជាទីបំផុត ដែលមហាវិនាសកម្មទាំងនេះ បានបន្សល់ ទុកនូវផលវិបាកជាច្រើនក្នុង សង្គម ក្នុងនោះរួមមានស្រី្ត មេម៉ាយ និងកុមារកំព្រា ជាពិសេសជនពិការ។

ស្របតាមដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ សុខុមាលភាពជនពិការបានប្រសើរឡើងជាជំហានៗ។  ព្រះរាជាណាចក្រ កម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិជាច្រើន មានជាអាទិ៍៖ អនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រាមការប្រើប្រាស់ ការរក្សាទុក ការផលិត ការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ក្របខណ្ឌការងារទសវត្សរ៍ប៊ីវ៉ាកូ និងប៊ីវ៉ាកូ បូក៥ ទសវត្សរ៍ថ្មីនៃជនពិការប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក ផែនការយុទ្ធសាស្រ្តអ៊ីនឈាន់ “ធ្វើឲ្យសិទ្ធិក្លាយជាការពិត” សម្រាប់ ជនពិការឆ្នាំ២០១៣-២០២២ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ។

យោងតាមជំរឿនទូទៅនូវប្រជារាស្រ្តឆ្នាំ២០០៨ ប្រទេស កម្ពុជាមានជនពិការមានចំនួន១៩២.៥៣៨នាក់ ស្មើនឹង១,៤៤% នៃចំនួនប្រជាជនសរុប ក្នុងនោះបុរសមាន៥៦,៣% និងស្រ្តីមាន៤៣,៧% កុមារពិការអាយុពី០-១៨ឆ្នាំមាន១៧,៧២% ជន ពិការដោយសារមីនមានចំនួន៦៤.២២៤នាក់ ស្មើនឹង៣៣,៣៦% ។  

ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ ដែលបានអនុម័ត និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម ០៧០៩/០១០ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩។ តាមរយៈច្បាប់នេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ អនុក្រឹត្យចំនួន ៥ គឺ អនុក្រឹត្យស្តីពីការរៀបចំសមាសភាព និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ អនុក្រឹត្យស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃមូលនិធិជនពិការ អនុក្រឹត្យស្តីពីការកំណត់អត្រានិងបែបបទ នៃការ ជ្រើសរើសជនពិការចូលបម្រើការងារ និង អនុក្រឹត្យស្តីពីរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាម សហគមន៍ និងបានកែសម្រួលអនុក្រឹត្យស្តីពីការរៀប ចំសមាសភាព និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពនិងបទដ្ឋានគតិយុត្ត ជាច្រើនទៀត ព្រមទាំងកំពុងបន្តរៀប ចំលិខិតបទដ្ឋានគតិយុត្តនានាបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្ត ច្បាប់។

 ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ បានជម្រាបបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុង សហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្នែកពិការភាពអាស៊ីនិងប៉ាស៊ីហ្វិក និងគណៈកម្មាធិការអង្គការសហប្រជាជាតិ ផ្នែកសេដ្ឋកិច្ច និង សង្គមកិច្ចប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ និងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិ ជនពិការ ក្នុងកំឡុងពេល ច្រើនជាងមួយទសវត្សរ៍ ក្នុងការអនុវត្តវិស័យពិការភាព។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្នែកពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក កំពុងអនុវត្តកម្មវិធីអភិវឌ្ឍនៅសហគមន៍ តាមរយៈគម្រោងបរិស្ថានគ្មានពិការភាព ក្នុងសហគមន៍ជនបទនៅប្រទេសកម្ពុជា ដែលផ្តល់ដោយមូលនិធិសមាហរណកម្មអាស៊ាន ជប៉ុន (JAIF) ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួង និងស្ថាប័ន ពាក់ព័ន្ធ បានបន្ដ ពង្រឹងការងារពិការភាព និងស្ដារលទ្ធភាពពលកម្មនៅគ្រប់លំដាប់ថ្នាក់ប្រកបដោយប្រសិទ្ធភាព និងនិរន្ដរភាព និងធ្វើជា ស្នូលក្នុងការអនុវត្ដគោលនយោបាយជាតិចំពោះជនពិការ និងជំរុញការអនុវត្ដច្បាប់ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិ ជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការយ៉ាងមានប្រសិទ្ធភាព៕

ដៃគូរបស់យើង