កិច្ចសន្ទនារវាងអ្នករៀចំគោលនយោបាយ និងអង្គការតំណាងជនពិការ ក្រោមប្រធានបទ «តួនាទីរបស់អង្គការតំណាងជនពិការ និងការរួមក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅថ្នាក់ក្រោមជាតិ»។
ចុះផ្សាយ: ថ្ងៃទី14 ខែ12 ឆ្នាំ2025
កិច្ចសន្ទនារវាងអ្នករៀចំគោលនយោបាយ និងអង្គការតំណាងជនពិការ ក្រោមប្រធានបទ «តួនាទីរបស់អង្គការតំណាងជនពិការ និងការរួមក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅថ្នាក់ក្រោមជាតិ»។ រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញជាអធិបតីក្នុងកម្មវិធីកិច្ចសន្ទនារវាងអ្នករៀបចំគោលនយោបាយ និងអង្គការតំណាងជនពិការ ក្រោមប្រធានបទ «តួនាទីរបស់អង្គការតំណាងជនពិការ និងការចូលរួមក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅថ្នាក់ក្រោមជាតិ» នៅសណ្ឋាគារសាន់វ៉េ។ កិច្ចសន្ទនានេះមានគោលបំណង៖ ១).ចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមអង្គការតំណាងជនមានពិការភាព ផ្តោតលើកម្មវិធីការកំណត់អត្តសញ្ញាណកម្មពិការភាព កម្មវិធីកញ្ចប់គ្រួសារសម្រាប់ជនមានពិការភាព និងបរិយាបន្នពិការភាពទៅក្នុងផែនការថវិកាក្នុងកម្មវិធីអភិវឌ្ឍន៍ឃុំសង្កាត់។ ២).បង្កើនការយល់ដឹងអំពីកម្មវិធីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគម្រូសង្គម និងសិទ្ធិជាមូលដ្ឋាន និងការទទួលបានប័ណ្ណសម្គាល់ពិការភាព។ ៣).បង្កើនការយល់ដឹងអំពីកិច្ចគាំពារសង្គមនៃកម្មវិធីកញ្ចប់គ្រួសារ និងលទ្ធភាពទទួលបានអត្ថប្រយោជន៍ក្នុងកម្មវិធីកញ្ចប់គ្រួសារសម្រាប់ជនមានពិការភាព។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធសរុបចំនួនប្រមាណ១០៥ នាក់៕




















































ភាសាខ្មែរ
English


