កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ចុះផ្សាយ: ថ្ងៃទី14 ខែ12 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖ ថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានចាត់តាំង ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកពាក់ព័ន្ធ។
ពិធីនេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម លឹម គង់ អនុរដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សរុបចំនួន ២៥នាក់ (ស្រី ៤នាក់ មានពិការភាព ៣នាក់) នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សូចនាករដែលពាក់ព័ន្ធនឹងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ មានដូចជា៖
១. ចំនួនជនមានពិការភាពដែលជាមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យាស្ថិតក្រោមច្បាប់ស្តី
ពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។
២. ចំនួនយុទ្ធសាស្រ្តឬសកម្មភាពពាក់ព័ន្ធនឹងពិការភាពនៅក្នុងផែនការរបស់ស្ថាប័ន
៣. ចំនួនថវិការដ្ឋសម្រាប់ការងារពិការភាពក្នុងស្ថាប័ន
៤. ចំនួនកញ្ចប់ថវិកាគ្រោងសម្រាប់ការងារពិការភាពក្នុងស្ថាប័ន
៥. ចំនួនមន្រ្តីរាជការនៅក្នុងស្ថាប័នបានចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធពិការភាព



























ភាសាខ្មែរ
English


