រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម Android CDN App IOS CDN App
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា៖ កម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី31 ខែ10 ឆ្នាំ2023
ឯកឧត្តម ឯម ច័ន្ទមករា ក្រើនរំលឹកមន្ត្រីឱ្យបង្កើនការយកចិត្តទុកដាក់ដល់ជនមានពិការភាព ពិសេសជនមានពិការភាពច្រៀងតាមផ្លូវ និងជនមានពិការភាពក្រីក្រនៅតាមសហគមន៍
ចុះផ្សាយ: ថ្ងៃទី29 ខែ09 ឆ្នាំ2023
រដ្ឋមន្ត្រី ជា សុមេធី ថាការវិនិយោគធនធានមនុស្សជាទុនសំខាន់ធ្វើឲ្យជនមានពិការភាពរស់នៅដោយឯករាជ្យ
ចុះផ្សាយ: ថ្ងៃទី17 ខែ09 ឆ្នាំ2023
ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត
ចុះផ្សាយ: ថ្ងៃទី09 ខែ09 ឆ្នាំ2023
ឯកឧត្តម ឯម ច័ន្ទមករា បញ្ជាក់ថានឹងខិតខំរកដៃគូអភិវឌ្ឍន៍បន្ថែមដើម្បីជួយដល់ជនមានពិការភាពនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី16 ខែ08 ឆ្នាំ2023
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ណែនាំឱ្យអ្នកថែទាំបន្តជំរុញលើកទឹកចិត្តនិងផ្តល់កាយវិការគាំទ្រគ្រប់សកម្មភាពរបស់ជនអូទីស្សឹម និងដោនស៊ីនដ្រូម

ចុះផ្សាយ: ថ្ងៃទី19 ខែ04 ឆ្នាំ2023
ឯកឧត្តម ឯម ច័ន្ទមករា ណែនាំឱ្យអ្នកថែទាំបន្តជំរុញលើកទឹកចិត្តនិងផ្តល់កាយវិការគាំទ្រគ្រប់សកម្មភាពរបស់ជនអូទីស្សឹម និងដោនស៊ីនដ្រូម

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកមុ្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ណែនាំឱ្យឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំជនអូទីស្សឹម ដោនស៊ីនដ្រូម និងខ្សោយសតិបញ្ញា ឱ្យប្រើប្រាស់ភាសាឬពាក្យសរសើរ ពាក្យវិជ្ជមានឱ្យបានច្រើន ដោយបន្តជំរុញលើកទឹកចិត្តនិងផ្តល់ កាយវិការគាំទ្រគ្រប់សកម្មភាពដែលពួកគាត់បានធ្វើទោះសកម្មភាពខ្លះមិនបានល្អក្តី។

ឯកឧត្តម ឯម ច័ន្ទមករា លើកឡើងដូចនេះក្នុងទិវាទិវាអូទីស្សឹម និងដោនស៊ីនដ្រូម ឆ្នាំ២០២៣ ក្រោមប្រធានបទ “ជំរុញការធ្វើបរិយាបន្នការងារសមស្របសម្រាប់មនុស្សអូទីស្សឹមនិងដោនស៊ីនដ្រូម” នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងឱ្យដឹងថា ដើម្បីឆ្លើយតបនឹងប្រធានបទ នៃការធ្វើបរិយាបន្នការងារសមស្របសម្រាប់ មនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ឯកឧត្តមណែនាំដល់លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ឱ្យលើកទឹកចិត្តឱ្យមានការបង្ហាត់បង្រៀនកម្មវិធីសិល្បៈ របាំ និងការលំហែឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានសម្រាប់ជនអូទីស្សឹម និងដោនស៊ីនដ្រូម ខណៈវិធីសាស្ត្រមួយនៃការជួយកាត់បន្ថយជំងឺស្ត្រេសស និងគួររៀបចំកម្មវិធីនេះយ៉ាងហោចណាស់ ១ឆ្នាំពីរដង។

ឯកឧត្តមបានបន្ថែមថា ក្រុមគ្រួសារមានជនអូទីស្សឹម និងដោនស៊ីនដ្រូម គួររៀបចំផែនការសកម្មភាពជាក់លាក់សម្រាប់ការងារប្រចាំថ្ងៃ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់របស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធក្នុងវិស័យពិការភាព ចំពោះជនអូទីស្សឹមនិងដោនស៊ីនដ្រូម ក្នុងទិសដៅធ្វើ យ៉ាងណាបញ្ជៀបការធ្វើបរិយាប័ន្នដល់គ្រួសារ សហគមន៍ និងបង្ខិតការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាពនិងចំគោលដៅសម្រាប់អនាគតរបស់ពួកគេ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ថាត្រូវបន្តជំរុញក្រសួងស្ថាប័ននិងផ្នែកឯកជនឱ្យទទួលជនអូទីស្សឹម និងដោនស៊ីនដ្រូមចូលបម្រើការងារតាមអត្រាកំណត់ដូចមានចែងក្នុងអនុក្រឹត្យ ស្តីពីការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ និងការកសាងធនធានមនុស្ស សាលារៀន សម្រាប់កុមារអូទីស្សឹម និងដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញាដ៏ទៃទៀត តាំងពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា ក្នុងទិសដៅផ្តល់ឱកាសឱ្យទទួលបានកម្រិតវប្បធម៌ទូទៅ និងឈានទៅទទួលជំនាញពិតប្រកដប្រកបដោយគុណភាព។

គួរឱ្យដឹងដែរថា អ្នកវិទ្យាសាស្ត្រជឿថាកុមារមានអូទីស្សឹមគឺបណ្តាលមកពីកត្តាតំណរពូជ ដែលបានប៉ះពាល់លើភាពផុយស្រួយនៃអ៊ិចស៊ីនដ្រូម កត្តាឪពុកម្តាយមានវ័យចាស់ និងកត្តាបរិស្ថាន ដែលប៉ះពាល់លើប្រព័ន្ធសរសៃប្រសាទកណ្តាល មុនពេល អំឡុងពេល និងក្រោយពេល សម្រាលម្តាយចូលចិត្តពិសារស្រា ជក់បារី ប្រើប្រាស់ឱសថ ជាពិសេសបណ្តាលមកពីវីរុសមួយចំនួនក៏ជាចំណែកមួយបណ្តាលឱ្យមានអូទីស្សឹម និងដោនស៊ីនដ្រូមផងដែរ៕

 

ដៃគូរបស់យើង