រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
អបអរទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» !
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2025
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ នៅក្រសួងទេសចរណ៍

ចុះផ្សាយ: ថ្ងៃទី23 ខែ10 ឆ្នាំ2025
ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ នៅក្រសួងទេសចរណ៍

ទីស្តីការក្រសួងទេសចរណ៍៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធ សរុបចំនួន ២២០នាក់ (ស្រី ៦០នាក់ មានពិការភាព ៣៥នាក់ ស្រី ១៥នាក់) នៅក្រសួងទេសចរណ៍។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព និងបទដ្ឋានគតិយុត្តនានាព័ន្ធនឹងវិស័យពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនមានពិការ ភាពដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍»៕
















































































ដៃគូរបស់យើង